ភ្នំពេញ៖ លោក អ៊ុម រម្យណី សាកលវិទ្យាធិការសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា ហៅកាត់តិចណូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សាលាផ្តល់អាហារូបករណ៍ ៥ឆ្នាំ ដល់កញ្ញា សឿ ស៊ីថាន់ សិស្សប្រឡងជាប់និទ្ទេស A មកពីខេត្តត្បូងឃ្មុំ។
លោក អ៊ុម រម្យណី ក៏បានប្រាប់ឲ្យដឹងផងដែរថា សាលា ក៏បានផ្តល់ការស្នាក់នៅនៅនិវេសនដ្ឋានរយៈពេល ៥ឆ្នាំ ព្រមទាំងផ្តល់ថ្លៃអាហារ ១ខែ ១០០ដុល្លារផងដែរ។
សូមបញ្ជាក់ លោក អ៊ុម រម្យណី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ បានហៅកញ្ញា សឿ ស៊ីថាន់ សិស្សជាប់និទ្ទេសមកពីវិទ្យាល័យជាស៊ីមកណ្តោលជ្រុំ ខេត្តត្បូងឃុំ រស់នៅជាមួយជីដូនចាស់ ចូលជួប ដើម្បីសាកសួរបញ្ហាប្រឈមនានា ដែលអាចក្លាយជាឧបស័គ្គសម្រាប់ការសិក្សា៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល