CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូដឹក ស្រីស្នេហ៍ គ្រាន់តែរ៉ឺម៉ក កង់បីជិះវ៉ា ដកកាំភ្លើងបាញ់ ផ្អើលខណ្ឌដូនពេញ

ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង ពេញខណ្ឌដូនពេញ ដោយសារ យុវជនម្នាក់ ជិះម៉ូតូ ស៊េរីទំនើប មួយគ្រឿង ដឹកស្រីស្នេហ៍ ដើរលេង ហើយខណៈម៉ូតូកង់បី ជិះវ៉ាធ្វើឲ្យរូបគេ ផ្ទុះ កំហឹងដកកាំ ភ្លើង បាញ់ឡើងលើ ១គ្រាប់ បង្អួតស្រីសេ្នហ៍ រួចជិះម៉ូតូគេចខ្លួន បាត់ស្រមោល ក្រោយមក ប្រជាពលរដ្ឋ នៅជិតនោះផ្អើលថា ជាករណីបាញ់ប្លន់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២និង ៤០ នាទីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៣ មុខផ្ទះលេខ១២៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។  

ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែង កើតហេតុបានឲ្យដឹងថា មុនពេល កើតហេតុ មានយុវជន ម្នាក់វ័យជាង ២០ឆ្នាំ ទំនងជាកូនអ្នកមាន អំណាចបាន ជិះម៉ូតូស៊េរី ទំនើបមួយគ្រឿង ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម ឌុបស្រីស្នេហ៍ដើរ លំហែកាយ តាមបណ្តោយផ្លូវលេខ៦៣ ទិសដៅពីត្បូង ទៅជើង លុះដល់ចំណុច កើត ហេតុខាងលើនេះ មានបុរសម្នាក់ ជិះម៉ូតូកង់បីមួយគ្រឿង ឌុបជន ជាតិបរទេស ធ្វើដំណើរ ស្របគ្នាជាមួយ ម៉ូតូរបស់យុវជនខាងលើ ។ ហើយរ៉ឺម៉កកង់បី បានជិះវ៉ា ម៉ូតូនឹង បានរេចង្កូចគៀរ ម៉ូតូ ថែមទៀត ខណៈនោះ ធ្វើឲ្យយុវជនម្ចាស់ម៉ូតូផ្ទុះហឹង្សា ទ្រាំមិនបានក៏ ជិះម៉ូតូដេញ កាក់ពីមុខរ៉ឺម៉កកង់បី ចុះដើរសំដៅទៅ វាយម្ចាស់ រ៉ឺម៉កកង់បី ប៉ុន្តែដោយសារម្ចាស់ រ៉ឺម៉ក តដៃ ទើបយុវជនខាងលើនេះ ដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក ចេញពី ចង្កូតបាញ់មួយគ្រាប់ឡើងលើ គំរាមម្ចាស់រ៉ឺម៉ក រួចរូបគេឡើងជិះម៉ូតូឌុបស្រីស្នេហ៍ រត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។ ចំណែកម្ចាស់ រ៉ឺម៉ក ក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ គឺធ្វើដំណើរបន្តទៅ មុខបាត់តែម្តង ។

គួរបញ្ជក់ថា ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ នឹង សមត្ថ កិច្ចមូលដ្ឋាន ចុះមកអន្តរាមន៍ ដើម្បីតាមខ្លួនជន បាញ់បោះសេរីខាងលើ ប៉ុន្តែដោយសារ ជនបង្ករត់គេច ខ្លួនបាត់នោះ សមត្ថកិច្ចបានត្រឹមដើររត់សំបកការទូស យកទៅធ្វើវត្ថុតាងកសាង ឯកសារបញ្ជូន ទៅថ្នាក់ លើតែ ប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋសំណូមពរ ទៅសមត្ថកិច្ចមេត្តា បើកការស្រាវ ជ្រាវធ្វើយ៉ាង ណាតាមចាប់ខ្លួនជនបង្ក បាញ់បោះសេរីនេះ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ផង ដើម្បីគំរូព្រមាន ជនស្លៀក ស៊ីវិលមានកាំភ្លើងប្រើប្រាស់ កុំឲ្យពួកគេបានចិត្តយកតម្រាម តាមជនបង្កខាងលើនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ