CamNews

កំសាន្ត 

ដោយសារតែក្តីអាណិត ចែកា លក់ឡេ មិនទាមទារសំណង ពីជនបង្កសូម្បីតែមួយរៀល

ប្រិយមិត្តអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ប្រាកដជាបានស្គាល់តារាចម្រៀងស្រី  ម៉ូលីកា ហៅចែកា លក់ឡេ ដែលកាលពីល្ងាចមិញ រថយន្ត Range Rover របស់នាង​ត្រូវបាន រ៉ឺម៉កបុក មួយទំហឹង បណ្តាលឲ្យខ្ទេចទ្វារមួយចំហៀងតែម្តង។



ទោះបីជាឡានរបស់កញ្ញាខូចខាតខ្លាំងប៉ុណ្ណាក៏ដោយ កញ្ញាម៉ូលីកា ក៏មិនបានទារសំណងសូម្បីតែមួយរៀលពីជនបង្កនោះឡើយ ដោយសារតែនាង យល់ឃើញថា អ្នកបើកបរ ស្ថិតក្នុងវ័យក្មេងខ្លាំងណាស់ ព្រមទាំងគ្មានលទ្ធភាពសង  ហើយកញ្ញា ក៏ជាមនុស្សម្នាក់ដែលមានចិត្តបុណ្យ សប្បុរសធម៌ផងដែរ។



តារាស្រីរូបនេះ ក៏បានរៀបរាប់ថា៖ “ខ្ញុំមិនយកសំណងដោយសារខ្ងុំអាណិតក្មេង  សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវ៉ាស្ដាំចឹងអីព្រោះគាត់ក្មេង ណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចៗផង អូនមកវ៉ាស្ដាំ ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងម៉េចទៅ”៕






អត្ថបទ៖ ចំរើន