CamNews

ព័ត៌មានជាតិ 

Updated ៖ ប្រទះឃើញ យុវជនពីរនាក់ ស្លាប់នៅក្បែរម៉ូតូយ៉ាងអណោចអធ័ម សង្ស័យឃាតកម្ម

-សាក្សី អះអាងថា ជនរងគ្រោះទាំង២នាក់ ត្រូវភាគីជម្លោះវាយឲ្យស្លាប់ ក្រោយចេញពីក្លឹប ROXY

ព្រះសីហនុ៖ សពយុវជន២នាក់ ត្រូវបានអ្នកហាត់ ប្រាណប្រទះឃើញស្លាប់ គលើគ្នា ដោយមាន ស្លាកស្នាម របួសពេញផ្ទៃមុខ និងលើរាងកាយ នៅក្បែររង្វង់មូលឆ្នេរ អូរតែល ៧ជាន់ នៃវិថីឆ្នេរ ឯករាជ្យ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ប្រមាណជិត៦ព្រឹក ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ បង្កឲ្យ មានការភ្ញាក់ផ្អើល ហើយក៏បានរាយ ការណ៍ជូនសមត្ថកិច្ច ។

ប្រភពពីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះទាំង២នាក់ មានឈ្មោះ៖ ១.កែវ ដាលីន ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី២ឈ្មោះ ឃុន រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងមាស ជាម្ចាស់ម៉ូតូ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

នៅក្បែរសាកសពគេប្រទះ ឃើញមានម៉ូតូស្កូពី ពណ៌ស មួយគ្រឿង បាក់បែកខ្ទាត នៅរាយប៉ាយជិតៗនោះ ព្រមទាំង កាបិតដាវសាម៉ូរ៉ៃផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ដើមអម្ពិលឲ្យដឹងថា ជំហានដំបូង ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីគ្រោះ ថ្នាក់ចរាចរណ៍ ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ប្រភពពីសាក្សីផ្សេង ទៀតបានប្រាប់ថា កាលពីអំឡុងម៉ោង៥ជិតភ្លឺ គេឃើញមានការដេញ កាប់គ្នាតាំងពីម្តុំខារ៉ាអូខេ ក្រោយមន្ទីរ ពេទ្យបង្អែកខេត្តមក។

បើទោះបីមានការអះអាង ពីសំណាក់ស្នង ការនគរបាលខេត្ដថា ជាករណីគ្រោះថ្នាក់ ចរាចរណ៍ ប៉ុន្ដែប្រភពព័ត៌មានពីសាក្សីមួយ ចំនួន បានអះអាងថា ការស្លាប់របស់ពួកគេ ទាំងពីរនាក់ គឺផ្ដើមចេញពីជម្លោះនៅក្នុងក្លឹប រ៉ក់ស៊ី ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់ លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។

ប្រភពព័ត៌មាន ពីសាក្សីបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរ បានចូលរាំច្រៀង នៅក្នុងក្លឹប រ៉ក់ស៊ី ស្រាប់តែ មានរឿងនៅទីនោះ រហូត ឈ្លោះប្រកែកគ្នា ធ្វើឱ្យសន្ដិសុខ ក្នុងក្លឹបនេះ បានដេញពួកគេ មកក្រៅ រួចហើយ ជនរងគ្រោះ បានជិះម៉ូតូ ត្រឡប់ទៅផ្ទះ ស្រាប់តែភាគីម្ខាងទៀតជា ជនបង្កបានស្ទាក់ព្រួតវាយ និងកាប់ ស្លាប់ទាំង ពីរនាក់តែម្ដង ដែលនៅក្បែរ សពពួកគេគឺគេ ឃើញមានដាវសាំម៉ូរ៉ៃផងដែរ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏បានរិះ គន់ចំពោះភាពអនាធិបតេយ្យ និងអសន្ដិសុខ ដែលផ្ដើមចេញពី ក្លឹបកំសាន្ដ រ៉ក់ស៊ី នៅក្នុងទឹក ដីខេត្ដព្រះសីហនុ ជាច្រើនលើកច្រើន សារហូតមានប្រជាពលរដ្ឋ បានប្ដឹង និងត្អូញត្អែរយ៉ាងខ្លាំង ហើយម្ចាស់ក្លឹបកំសាន្ដមួយនេះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ មេបញ្ជាការរងកងទ័ពជើងគោកមួយរូប៕

អាន៖ ប្រទះឃើញ យុវជនពីរនាក់ ស្លាប់នៅក្បែរម៉ូតូយ៉ាងអណោចអធ័ម សង្ស័យឃាតកម្ម


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu Vile