ស្ទឹងត្រែង៖ អំពើហិង្សា ក្នុងគ្រួសារមួយ បានកើតឡើង ខណៈដែលប្តីទាញកាំភ្លើអាកា បាញ់សម្លាប់ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៩និង៤០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសំរោង ឃុំសំបូរ ស្រុកសៀមប៉ាង។
មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះ ជាប្រពន្ធឈ្មោះ និក ចាន់ណៃ អាយុ៣៧ ឆ្នាំ រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ដោយឡែក ជនបង្កជាប្ដី ឈ្មោះ នៅ សារិទ្ធ អាយុ៤១ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មានមុខរបរជាមន្រ្តី នគបាលនៅវរៈការពារព្រំដែន លេខ១០១ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងបន្តថា ចំពោះមូលហេតុ នៃអំពើហិង្សានេះ ត្រូវបាននគរបាលសង្ស័យ ជំហាន ដំបូងថា អាចផ្ដើមចេញ ពីរឿងប្រចណ្ឌ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះ នៅ ប្រទេស វៀតណាម ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល