ភ្នំពេញ៖ អភិបាលខណ្ឌ៧ មករា លោក លឹម សុភា បានបញ្ជាក់មុននេះថា កម្លាំងនគរបាល ប៉ុស្តិអូរឫស្សីទី២ ខណ្ឌ៧មករា បានឃាត់ ក្រុម ទេព វណ្ណី ចំនួន ៦នាក់ ក្រោយពីពួកគេ ដើរចែក ខិតប័ណ្ណ ប្រឆាំងច្បាប់ អង្គការ និងសង្គម សីុវិល ដោយគ្មានសុំច្បាប់ត្រឹមត្រូវ។
លោក លឹម សុភា បានបញ្ជាក់ថា កម្លាំងយើង បានឃាត់ពួកគេ យកទៅសួរនាំនៅសាលាសង្កាត់ ដោយសារ គ្មានច្បាប់អនុញ្ញតទេ ការដែលពួកគេ ធ្វើសកម្មភាពបែបនេះ ។
សូមបញ្ជាក់ ក្រុមអង្គការ សង្គមសីុវិល និងក្រុមសកម្មជនដីធ្លី ជាច្រើននាក់ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បានជួបជុំគ្នា នៅទីលាន ប្រជាធិបតេយ្យ រួចហើយ នាំគ្នា ដើរចែលខិតប័ណ្ណ ទាំងនេះ នៅផ្សារចាស់ ផ្សារថ្មី និងផ្សារអូរឫស្សី ហើយក៏ត្រូវចាប់ខ្លួន តេម្តង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល