CamNews

កំសាន្ត 

ស្នេហ៍តារាថៃប៉ុន្មានគូនេះសក្ដិសមគ្នារហូត អ្នកគាំទ្រ ចង់ឱ្យពួកគេ ចូលរោងមង្គល

ពិតជាគួរអោយច្រណែនមែន ចំពោះគូស្នេហ៍តារាទាំងបួនគូនេះ ដែល មានអត្តរិតស៊ីមេទ្រីគ្នា និងរូបសម្បត្ដិសក្ដិសមគ្នា រហូតដល់អ្នកគាំទ្ររបស់ខ្លួន ចង់អោយពួកគេ ដឹកដៃគ្នាចូលរោងមង្គល។ មកស្គាល់ គូស្នេហ៍តារា ទាំង ៤ គូដូចខាងក្រោមនេះ៖

លោក Nadech Kugimiya  និងកញ្ញា  Yaya Urassaya



នៅរយៈពេលចុងក្រោយនេះ កញ្ញា យ៉ាយ៉ា បាននិយាយថា នាងកំពុងរង់ចាំឱ្យបុរសសង្ហាលោក Nadech Kugimiya សុំនាងរៀបការ ។ តារាប្រុសមានមន្ដស្នេហ៍រូបនេះ ក៏បាននិយាយផងដែរថា លោកមានគម្រោងសុំនាងរៀបការ ប៉ុន្ដែលោកមិនទាន់បង្ហើបឱ្យដឹងពីពេលវេលា ដែលរឿងគួរឱ្យរំភើបបែបនេះកើតឡើងនោះទេ ។ លោកបានបន្ថែមថា កូនក្រមុំរបស់លោក នឹងជាកញ្ញា យ៉ាយ៉ាតែម្នាក់គត់ ។

លោក Mark Prin និង Kimmy Kimberley



លោក Mark Prin និង Kimmy Kimberley មានទំនាក់ទំនងស្នេហានឹងគ្នារយៈពេល ៧ ឆ្នាំមកហើយ ។ នាពេលថ្មីៗនេះ បានបង្ហោះរូបភាពដ៏ផ្អែមល្ហែម នៅលើគណនី Instagram របស់ពួកគេ ។

លោក Weir Sukollawat និងកញ្ញា  Bella Ranee



លោក Weir Sukollawat និងកញ្ញា Bella Ranee សាងទំនាក់ទំនងស្នេហានឹងគ្នារយៈពេល ៨ ឆ្នាំមកហើយ ។ តារាប្រុស បានបង្ហើបឱ្យដឹងថា លោកបាននិយាយអំពីការរៀបការជាមួយនឹងតារាស្រីម្ដងរួចមកហើយ ។

លោក Ken Phupoom និងកញ្ញា  Esther Supreeleela



លោក Ken Phupoom និងកញ្ញា Esther Supreeleela សាងចំណងស្នេហានឹងគ្នារយៈពេល ៥ ឆ្នាំមកហើយ ។ តារាស្រីបាននិយាយថា នាងបានត្រៀមខ្លួចរួចជាស្រេចដើម្បីរៀបការ ។ នាងកំពុងរង់ចាំតារាប្រុសសុំនាងរៀបការ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate