ខ្សែភាពយន្ដភាគថៃថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ TV3 រឿង “Payakorn Sorn Ruk” ដែលសម្ដែងដោយ James Jirayu និង Ice Preechaya នៅតែរក្សាបានចំនួនអ្នកចូលទស្សនាយ៉ាងច្រើនរហូតដល់ភាគបញ្ចប់ ។
នៅថ្ងៃទី ២២ និង ២៣ មិថុនានេះ ខ្សែភាពយន្ដ “Payakorn Sorn Ruk”ត្រូវបានចាក់បញ្ចាំងនូវភាគ ៣ និងភាគ ៤ និងទទួលបានពិន្ទុវាតម្លៃទូទាំងប្រទេសជាមធ្យម ២.៤ និង ២.៥ ភាគរយ ។
ទន្ទឹមនឹងនេះ ខ្សែភាពយន្ដភាគថៃរបស់ស្ថានីយ៍ទូរទស្សន៍ Thai channel 7 រឿង “Marn Bang Jai” ដែលសម្ដែងដោយ Weir Sukollawat និង Mookda Narinrak ទទួលបានពិន្ទុវាយតម្លៃជាប់កំណត់ត្រា ៥.៥ ភាគរយ និង ៥.៣ ភាគរយ ។
ចំណែកឯខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 TV រឿង “Ruk Laek Pop” ដែលសម្ដែងដោយ Vill Wannarot និង Bifern Anchasa ទទួលបានពិន្ទុវាយតម្លៃ ១.១ និង ១.៣ ភាគរយ ៕
ប្រែសម្រួល៖ សារ៉ាត