CamNews

កំសាន្ត 

មកដឹងពីខ្សែភាពយន្ដថ្មី ដែលគ្រោងនឹងចាក់បញ្ចាំង នៅក្នុងខែមិថុនា ឆ្នាំ ២០២១

ទស្សនិកជន ដែលចូលចិត្ដទស្សនាខ្សែភាពយន្ដភាគថៃ ប្រាកដជាទន្ទឹងរង់ចាំតាមដាមនូវខ្សែភាពយន្ដភាគថ្មី ដែលសម្ដែងដោយតារាប្រុសស្រី ដែលខ្លួនពេញចិត្ដ ។ ការទន្ទឹងរង់ចាំរបស់ ទស្សនិកជន មិនខកបំណងនោះទេ ដោយសារតែ ខ្សែភាពយន្ដបែបមនោសញ្ចេតនា ចំនួន ២ រឿង គ្រោងនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ នៅក្នុងខែមិថុនា ខាងមុខនេះ ។

រឿង I Need Romance



នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ កញ្ញា Pancake Khemanit សម្ដែងជាតួឯក ជាមួយនឹងតារាប្រុសសិស្សប្អូនរបស់នាង គឺលោក New Thitipoom ជាលើកទី១ នៅក្នុងខ្សែភាពយន្ដបែបមនោសញ្ចេតនារឿង “I Need Romance” ។  ខ្សែភាពយន្ដភាគថ្មីនេះ គ្រោងនឹង​ចាក់បញ្ចាំង នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ នៅលើកញ្ចក់ទូរទស្សន៍ True Asian Series ។ ខ្សែភាពយន្ដលំនាំដើម ធ្លាប់ចាក់បញ្ចាំងម្ដងរួចមកហើយ នៅលើកញ្ចក់ទូរទស្សន៍ tvN ដែលសម្ដែងដោយតារាកូរ៉េ Kim So Yeon និង Sung Joon ។



រឿង Boss & Me

តាមរយៈការសម្ដែងដោយលោក Dj Push និងកញ្ញា Aom Sushar ខ្សែភាពយន្ដភាគ “Boss & Me” នេះ នឹងចាក់បញ្ចាំង នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ GMM 25 ។ ខ្សែភាពយន្ដភាគថ្មីនេះ នឹងចាក់បញ្ចាំងរៀងរាល់ថ្ងៃ សៅរ៍-អាទិត្យ វេលាម៉ោង ២១:៣០ នាទី ។ ខ្សែភាពយន្ដលំនាំដើម ធ្លាប់ចាក់បញ្ចាំងរួចមកហើយ កាលពីឆ្នាំ ២០១៤ នៅលើកញ្ចក់ទូរទស្សន៍ BTV ដោយមានការសម្ដែងដោយ Zhang Han និង Zanilia Zhao ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates