កោះកុង ជាតំបន់ទេសចរណ៍មួយ ដ៏មានសក្តានុពល និង មានប្រជាប្រិយ ដែលក្របដណ្តប់
ដោយសម្រស់ធម្មជាតិដ៏ស្រស់បំព្រង មានទីតំាងស្ថិតនៅក្នុងខេត្តកោះកុង ប្រទេសកម្ពុជា។
កោះកុង ជាតំបន់កំសាន្តមួយ សម្បូរណ៍ទៅដោយ រមណីយដ្ឋានធម្មជាតិ ជាច្រើន ដែល
មានសម្រស់ ដ៏ស្រស់ត្រកាល ដូចជា ទឹកធ្លាក់តាតៃ ព្រៃកោងកាង តំបន់ឆេ្នរសមុទ្រ និង
រមណីដ្ឋានធម្មជាតិ ជាច្រើនទៀត។
ភ្ញៀវទេសចរណ៍ ចូលចិត្តមកកំសាន្តនៅក្នុងខេត្តកោះកុង តែងតែរីករាយនឹងហែលទឹក នៅ
តំបន់ទឹកធ្លាក់តាតៃ ទស្សនាព្រៃកោងកាង ជិះទូក ជិះខ្សែរ៉ត មើលអំពិលអំពែក និង ទទួល
អាហារសមុទ្រស្រស់ៗ ថ្មីៗ ដ៏មានឱជារស ឆ្ងាញ់ជាប់មាត់ មិនអាចបំភ្លេចបាន នៅក្នុងខេត្ត
កោះកុង៕
ដោយ៖ វណ្ណៈ