CamNews

ព័ត៌មានជាតិ 

ឌុបគូដណ្ដឹងយក​ សង្វាក់ ទៅលក់នៅផ្សារ ត្រូវរថយន្ដ បុកស្លាប់ រួមទាំង អនាគតប្អូនថ្លៃ

បាត់ដំបង ៖ បុរសជាគូដណ្ដឹង និងអនាគត ប្អូនថ្លៃប្រុស អាយុ៩ឆ្នាំ បានស្លាប់ភ្លាមៗនៅ កន្លែង
កើតហេតុ កាលពីវេលាម៉ោង៦និង២០ នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣នេះ ស្ថិតនៅលើ
កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិ សុពណ៌ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីរថយន្ដដឹក
ស៊ីម៉ង់តិ៍មួយគ្រឿង បើក កៀ ហើយកិនពួកគេ ខណៈដែលនារីជាគូ ដណ្ដឹងរងរបួសធ្ងន់ ត្រូវបាន
ដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ ។

នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកហុត ហឿត បានឱ្យដឹងថា មុនពេល កើតហេតុ
ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ ស្លាកលេខ បន្ទាយ
មានជ័យ1H-6066 ធ្វើ ដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិ លេខ៥ ក្នុងគោលបំណង
សង្វាក់(ស្រដៀងណែម) ទៅលក់នៅផ្សារ លុះដល់ចំណុចកើត ហេតុ ស្រាប់តែមានរថយន្ដដឹក
ស៊ីម៉ង់តិ៍ មួយ គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3C-0655 បើកបរស្របទិសគ្នា ក្នុងទិសដៅពីលិច
ទៅកើត។

មន្ដ្រីនគរបាលចរាចររូបនេះ បានបន្ដថា រថយន្ដដឹកស៊ីម៉ង់តិ៍ខាងលើ បានបើកជែង ម៉ូតូមួយគ្រឿង
ទៀត ក៏កៀម៉ូតូរបស់ជនរងគ្រោះ រួចហើយកិន បណ្ដាលឱ្យបុរស ជាគូដណ្ដឹង រួមទាំងប្អូនប្រុស
របស់នារីគូដណ្ដឹង អាយុ៩ឆ្នាំ ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ។

លោកហួត ហឿត បានឱ្យដឹងថា ជនរង គ្រោះទាំងពីរនាក់ ដែលស្លាប់ រួមមានទី១ ឈ្មោះស៊ុន កិ
អាយុ២៥ឆ្នាំ រស់នៅភូមិគោក កន្ទើង ឃុំគោកកន្ទើង ស្រុកថ្មពួក ខេត្ដបន្ទាយ មានជ័យ,ទី២ ក្មេង
ប្រុស វឹង លីហួន អាយុ៩ ឆ្នាំ  រស់នៅក្រុមទី៥ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់
ដំបង ខេត្ដបាត់ដំបង ។ ដោយឡែក នារីជាគូដណ្ដឹង មានឈ្មោះ វឹង ជីវិន អាយុ២០ឆ្នាំ រងរបួសធ្ងន់
ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ មិនទាន់ស្គាល់អត្ដសញ្ញាណ នៅឡើយទេ ។

ដោយឡែករថយន្ដបង្កហេតុ និងម៉ូតូរបស់ជន រងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិ
យាល័យចរាចរណ៍ជើងគោក ដើម្បីរង់ ចាំការដោះស្រាយបន្ដ ខណៈដែលអ្នកបើក រថយន្ដឱ្យថៅកែ
ដួង បានរត់គេចខ្លួនបាត់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ