CamNews

ព័ត៌មានជាតិ 

អភិបាល ខណ្ឌដូនពេញ ចុះស្ដារលូ ត្រៀម អ៊ុតកៅស៊ូថ្មី

ភ្នំពេញ ៖ ដោយសារតែរដូវនេះជារដូវ វស្សា ដែលមានភ្លៀងធ្លាក់ ជាបន្ដបន្ទាប់នោះ និងបណ្ដាល ឱ្យផ្លូវ លេខ៥១ ក្នុងសង្កាត់ផ្សារ ថ្មីទី៣ ខណ្ឌដូនពេញ លិចទឹកដក់ ពិបាកក្នុង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយជា ពិសេសនោះ កត្ដាដែលធ្វើឱ្យមានទឹកដក់ យ៉ាងដូច្នេះ ព្រោះតែមានសំរាមបាំងមុខលូ ទើបនៅ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន បានដឹកនាំក្រុមការងារ រួមជាមួយអង្គភាព ខាងលូទឹក ចុះទៅពិនិត្យនិងស្ដារកាកសំណល់ ផ្សេងៗ ដើម្បីឈានទៅដល់ការជួស ជុលផ្លូវ កៅស៊ូនៅលើកំណាត់ផ្លូវមួយនេះ ។

នៅក្នុងឱកាសចុះទៅពិនិត្យនិងស្ដារប្រព័ន្ធ លូខាងលើនេះ លោកគួច ចំរើន បានមាន ប្រសាសន៍ថា ក្រោយពីក្រុមការងារសាលា ខណ្ឌដូនពេញ អាជ្ញាធរសង្កាត់ផ្សារថ្មីទី៣ ព្រមទាំងអង្គភាពលូទឹក បានចុះស្ដារលូនិង សំរាម ដែលបាំងមុខទឹករួចលោកនិងសុំគោល ការណ៍ពីអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើ ការជួសជុលជាផ្លូវកៅស៊ូ ដាក់ឱ្យប្រើប្រាស់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំ ពេញ ។

លោកអភិបាលខណ្ឌគួច ចំរើន បានបញ្ជាក់ ថា លោកនឹងដឹកនាំមន្ដ្រីបច្ចេកទេសព្រមទាំង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលតាមបណ្ដា ផ្លូវនៅក្នុងខណ្ឌបន្ដទៀត ដើម្បីស្ដារប្រព័ន្ធ លូ និងកាយសំរាមចេញពីក្នុងលូ ចៀសវាង កុំឱ្យមានការកកស្ទះ និងទឹកដក់ពិបាកធ្វើ ដំណើររបស់ប្រជាពលរដ្ឋទូទៅ ។

សូមបញ្ជាក់ថា នៅរដូវវស្សានេះ កំណាត់ ផ្លូវមួយចំនួននៅក្នុងខណ្ឌដូនពេញ ត្រូវបាន គេមើលឃើញថា មានទឹកដក់ ប៉ុន្ដែអាជ្ញាធរ មូលដ្ឋានខ្លះ មិនបានធ្វើការគិតគូចុះស្ដារ ភ្លាមៗនោះឡើយ ទើបអភិបាលខណ្ឌបានដឹក នាំក្រុមការងារជំនាញ ចុះទៅធ្វើតែម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news