CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលឪពុកក្មេកទទួលមរណភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ដល់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមគ្រួសារ ដែលឪពុកក្មេងរបស់លោកឧបនាយករដ្ឋមន្ត្រី ឧបាសក ម៉ៅ មួន បានទទួលមរណភាព ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។

សូមជម្រាបថា ឪពុកក្មេករបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយាន បានទទួលមរណភាព នៅរសៀលថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៦នេះ។ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន កំពុងរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្នុងបុរី ហ្រ្កេនភ្នំពេញ៕


ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី 



Tags: Local news Social news Phnom Penh