CamNews

ព័ត៌មានជាតិ 

លោក សុខ ទូច ទៅចូលរួមពិធីបញ្ចុះសពមិត្តភក្តិរបស់លោក ជាលើកចុងក្រោយ

(តាកែវ)៖ លោក សុខ ទូច អ្នកវិភាគនយោបាយនៅកម្ពុជា និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួមក្នុងពិធីបញ្ចុះសព លោក កែម ឡី នៅខេត្តតាកែវ ក្រោយខកខានមិនបានទៅចូលរួមពិធិបុណ្យសពនៅវត្តចាស់កន្លងមក។ ការខកខាន មិនបានចូលរួមក្នុងពិធីបុណ្យសព លោក កែម ឡី ពេលកន្លងមកនោះ ត្រូវបានលោកអះអាងថា ខ្លាចមានគ្រោះថ្នាក់។

នៅព្រឹកនេះ លោក សុខ ទូច បានធ្វើដំណើរទៅដល់គេហដ្ឋានរបស់ លោក កែម ឡី នៅស្រុកកំណើត ស្ថិតនៅភូមិត្រាំកក់ ខេត្តតាកែវ ដែលជាទីកំណើត និងជាកន្លែងបញ្ចុះសព លោក កែម ឡី។ ខណៈ លោក សុខ ទូច ចូលរួមនៅក្នុងពិធីបញ្ចុះសព នៅខេត្តតាកែវ លោកក៏បាន អុចធូបគោរពវិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី នៅព្រឹកថ្ងៃដដែលផងដែរ។

លោក សុខ ទូច និង លោក កែម ឡី អាចនិយាយបានថា ជាដៃគូវិភាគបញ្ហាសង្គម និងនយោបាយដូចគ្នា៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Takeo