CamNews

ព័ត៌មានជាតិ 

យុវតីដ៏ស្រស់ស្អាតម្នាក់ ស្គាល់គ្នាតាម ហ្វេសប៊ុក ត្រូវបានគេល្បួងយក ទៅរំលោភបូក និងប្រើប្រាស់ថ្នាំញៀន

ព្រះសីហនុៈ ក្មេងស្រីម្នាក់ឈ្មោះ អ.ច.ច អាយុ១៣ សិស្សថ្នាក់ទី៧ រស់ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុក កំពង់ សីលា ខេត្តព្រះសីហនុ ត្រូវក្រុមយុវជនមួយ ក្រុមស្គាល់គ្នាតាម ហ្វេសប៊ុក ចំនួន៦នាក់ រស់​នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ល្បួងយកទៅរំលោភ ២យប់២ថ្ងៃ និងបង្ខំអោយប្រើប្រាស់ គ្រឿង​ញៀន កាល ពីថ្ងៃទី៩ និង១០ ខែសីហា ឆ្នាំ២០១៥ ។ ក្រោយមកក៏បែកការណ៍នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ត្រូវ នគរបាល ចាប់ខ្លួនបានចំនួន៥នាក់ ក្នុងនោះមាន៖ ទី១.ឈ្មោះ នុត វុត្ថា អាយុ​១៥​ឆ្នាំ ទី២.ឈ្មោះ លាប ប៊ុនជេប អាយុ១៥ឆ្នាំ ទី៣.ឈ្មោះ ស៊ឹម ស៊ីម៉ា អាយុ១៦ឆ្នាំ ទី៤.ឈ្មោះ សួស សុវណ្ណារី អាយុ១៦ឆ្នាំ និងទី៥ឈ្មោះ ញ៉ឹម ដាវីត អាយុ ១៧ឆ្នាំ ។ ទាំង៥នាក់រស់នៅ ភូមិអង្គស្នួល ឃុំពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកជនទី៦.ឈ្មោះ ផានុត ដែលជាអ្នកទាក់ទងល្បួង ដោយផ្ទាល់ជាមួយជនរងគ្រោះ តាមរយៈហ្វេសប៊ុក និងទូរស័ព្ទបានគេចខ្លួនក្រោយបែកការណ៍ ។

ប្រភពពីគ្រួសារជនរងគ្រោះបានអោយដឹងថា បន្ទាប់ពីសមត្ថកិច្ចបាន បញ្ជូនខ្លួនជនទាំង៥នាក់ នេះទៅ​ដល់ តុលាការ នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ត្រូវបានតុលាការ ដោះលែងអស់២នាក់ ក្នុងចំណោម ជនទាំង៥នាក់ក្រោយពីមានការអន្តរាគមន៍ឆ្វេចឆ្វាចពីអាណាព្យាបាល និងសាច់ញាតិ ។ ហើយតាមរយៈហ្វេសប៊ុក របស់ឪពុកមា ជនសង្ស័យម្នាក់ ក៏បានបង្ហោះអោយដឹងថា គ្រួសារបងរបស់គាត់ ត្រូវជាឪពុកបង្កើត របស់ជនសង្ស័យម្នាក់ ដែលបានដោះលែង បានចំណាយថវិកាអស់១៨០០ដុល្លារផងដែរ ។ ជុំវិញបញ្ហានេះក្មេងស្រីជនរងគ្រោះ ដែលកំពុងមានសភាពស្លេកស្លាំង និងស្មារតីមិនទាន់ហ្នឹងហ្នរឡើងវិញ ស្រួលបួលផងនោះ សូមស្នើសុំសមត្ថកិច្ច មេតា្តជួយអន្តរាគមន៍ រកយុត្តិធម៌ដល់ខ្លួននាងផង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu Vile