CamNews

តារា 

Henry Cavill វីរៈបុរសថ្មីក្នុងរឿង �Superman� បានភ្ជាប់ពាក្យជាមួយនាង Ellen Whitaker



តារាសំដែង ជនជាតិអង់គ្លេស Henry Cavill ដែលជាតួអង្គសំខាន់នៅក្នុង រឿង �Superman: The Man of Steel� ដែលមានអាយុ 27 ឆ្នាំ បានសុំ នាង Ellen Whitaker រៀបការ។ នាង Ellen Whitaker គឺជាកីឡាករ ជិះសេះមួយរូបដែលកំពុង ធ្វើការហ្វឹកហាត់សំរាប់ កម្មវិធីកីឡា អូឡាំពិច ឆ្នាំ 2012 ខាងមុននេះ។ កាល ថ្ងៃទី 05 ខែឧសភា ឆ្នាំ 2011 ពីម្សិលមិញនេះ Cavill បានលុតជង្គង់ សុំ Whitaker រៀបការនៅពេលដែលពួកគេធ្វើ ដំណើរទៅកាន់ Hollywood ដែលវាត្រូវជាថ្ងៃ ខួបកំណើតរបស់ Cavill ឈានចូលអាយុ 28 ឆ្នាំ ។




ការសុំរៀបការរបស់ Cavill បានធ្វើអោយ Whitaker ភ្ញាក់ផ្អើរ និង រីករាយយ៉ាងខ្លាំង ។ មុនពេល Cavill សុំ Whitaker រៀបការ គាត់បានទៅសុំការអនុញ្ញាតពី ឪពុករបស់គាត់ ហើយទំនងជាមានការយល់ព្រម ទើប Cavill សុំ Whitaker រៀបការ។ សូមបញ្ជា់ថា រឿង �Superman: The Man of Steel� និងចាក់បញ្ចាំងនៅ ខែធ្នូ ឆ្នាំ 2012 ខាងមុខនេះ។


Tags: