ថៃ ៖ លោក Sunny Suwanmethanon បានធ្វើការនៅក្នុងវិស័យសិល្បៈថៃជាយូរណាស់មកហើយ ចំនែកឯកេរ្តិ៍ឈ្មោះក៏ល្បីមិនធម្មតាដែរ ។
ក្នុងនោះផងដែរ តារាសម្តែងរូបនេះបង្ហើបពីហេតុផលមិនសម្តែងរឿងភាគដែលចាប់បញ្ចាំងតាមកញ្ចាក់ទូរទស្សន៍ ព្រោះលោកសម្រេចចិត្តជ្រើសរើសសម្តែងតែរឿងខ្នាតធំ បញ្ចាំងតាមរោងកុនប៉ុណ្ណោះ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
មានអ្នកដឹកនាំមួយចំនួនបានព្យាយាមទាក់ទងលោកដែរ ប៉ុន្តែខ្លួនបែរជាបដិសេធ ដោយមិនបានគិតយូរនោះទេ ។ តារាសម្តែងវ័យ ៣៦ ឆ្នាំរូបនេះ បន្ថែមទៀតថា ខ្លួនពិតជាភ័យខ្លាចក្នុងការទទួលថា ខ្លួនមិនសាកសមជាមួយនិងការសម្តែងរឿងភាគ ដូច្នេះហើយសុំអ្នកដឹកនាំកុំខ្ជះខ្ជាយពេលវេលាជាមួយនិងលោកទៀតអី ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews