CamNews

ព័ត៌មានជាតិ 

ស្គាល់គ្នាបាន៣ថ្ងៃ សុំរថយន្តជិះដល់ កន្លែងស្ងាត់វាយប្លន់

ភ្នំពេញ៖ស្ត្រីវ័យក្មេង ស្រស់ស្អាតម្នាក់ ត្រូវបាននិស្សិតប្រុស ដែលទើបនឹងស្គាល់គ្នា បាន៣ថ្ងៃ
វាយទម្លាក់ ពីលើរថយន្ត ធ្វើឲ្យរងរបួស រួចហើយប្លន់យករថយន្ត របស់នាង ជិះទៅបាត់ តែសំ
ណាងល្អ ត្រូវបានសមត្ថកិច្ច ប្រដេញ និងស្ទាក់ចាប់បានមកវិញ ទាំងរថយន្តទាំងជនសង្ស័យ
ដោយករណីវាយប្លន់ យករថយន្តខាងលើ បានកើតឡើង កាលពីវេលាម៉ោង ២៣និង២០នាទី
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ នៅតាម បណ្តោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ
៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ជនរងគ្រោះនៅក្នុងអំពើវាយប្លន់យករថយន្តខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ឆើត ធាវី ហៅ
ស្រីពេជ្រ អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ចំណែករថយន្តដែល ចោរប្លន់ យកមិនបានសម្រេច ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខកំពង់ចាម
2A-1628 ជាកម្មសិទ្ធិរបស់នារីរងគ្រោះ ខាងលើនេះ ។ ដោយឡែកជនសង្ស័យ ត្រូវបានគេស្គាល់
ឈ្មោះ សុកាន សុបណ្ណកា ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតផ្នែកអក្សរសាស្ត្រ អង្គគ្លេសឆ្នាំទី៣
នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ស្នាក់នៅផ្ទះលេខ១៦៦Yb ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន ។

ពាក់ព័ន្ធទៅនឹងអំពើប្លន់មិនបានសម្រេចខាងលើនេះ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បាន
ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈនារីរងគ្រោះបើករថយន្តនៅតាមផ្លូវតែម្នាក់ឯង ស្រាប់តែជន
សង្ស័យខាងលើនេះ ដែលជាមនុស្សទើបនឹងស្គាល់គ្នាបាន៣ថ្ងៃ បានទូរស័ព្ទទៅនាង សុំខ្ចីរថយន្ត
ជិះទៅទារលុយគេ ។ ពេលនោះនារី រងគ្រោះបានបើករថយន្តទៅជួបតែដោយសារមិនទុកចិត្ត ក៏
មិនឲ្យខ្ចីរថយន្តនោះទេ ហើយសុខចិត្តជូនទៅ ដោយឲ្យជនសង្ស័យ ជាអ្នកបើកហើយស្ត្រីម្ចាស់រថ
យន្ត អង្គុយនៅខាងមុខជាមួយ ។ ពេលជិះទៅដល់កន្លែង កើតហេតុជនសង្ស័យ បានឈប់រថយន្ត
រួចហើយប្រាប់ឲ្យនារីរងគ្រោះទៅជិះនៅខាងក្រោយវិញ  ពេលនោះនារី រងគ្រោះ ក៏បើកទ្វារ រកចុះ
ស្រាប់តែជនសង្ស័យ បានវាយនារីរងគ្រោះ រួចហើយរុញទម្លាក់ពីលើរថយន្តតែម្តង តែនារីរងគ្រោះ
ដែលមានស្មារតីរឹង បានតោងនឹងទ្វាររថយន្តជាប់ ហើយជនសង្ស័យបានបើករថយន្តអូស នារីរង
គ្រោះទៅជាមួយ បានប្រមាណ៤-១០ម៉ែត្រក៏របូតដៃធ្លាក់ចេញ ពីរថយន្តបណ្តាឲ្យរងររបួស យ៉ាង
ដំណំ ហើយក៏មានការភ្ញាក់ផ្អើលឡើង ។ ក្នុងនោះក្រោយពីដឹងថាមានករណីប្លន់យករថយន្ត សមត្ថ
កិច្ចក៏បាន ប្រដេញតាមរក ហើយប្រមាណជិតកន្លះម៉ោងក្រោយមក ទើបគេទទួលបានព័ត៌មានថា
រថយន្តខាងលើនេះ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នូល ដែលដាក់គោលដៅត្រួតពិនិត្យនៅលើ
ផ្លូវជាតិលេខ៤ ស្ទាក់ចាប់បាន រួចហើយប្រគល់មកឲ្យអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជាអ្នក
ចាត់ការវិញ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ