ភ្នំពេញ៖ ក្រោយពីរៀបការរួច គេសង្កេតឃើញថា កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមានក្តីសុខ និងមានស្នាមញញឹមកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ចំណែកឯរូបសម្រស់របស់នាងវិញ នៅតែស្អាតក្មេងជាងវ័យដដែល ទោះបីជាកំពុងពរពោះកូនក្នុងផ្ទៃក៏ដោយ។
ទោះជាពរពោះជិតសំរាល ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីរូបនេះ តុបតែងខ្លួនស្អាតជានិច្ច ជាពិសេសរាល់ពេលឡើងកម្មវិធីម្ដងៗ។
ឃើញថា នៅក្នុងកម្មវិធីលំដាប់ពិភពលោក X Factor ជាច្រើនសប្តាហ៍មកនេះ អ្នកនាង ឱកសុគន្ធកញ្ញា លេងខ្លួនមិនឲ្យចាញ់គេនោះទេ។ រាល់ការតែងខ្លួនរបស់នាងតែងតែស្អាត ស្ទើរតែគ្រប់ឈុត ដែលធ្វើឲ្យនាង ទទួលបានការកោតសរសើរ ៕
អត្ថបទ៖ ចំរើន