CamNews

តារា 

តារាចំរៀងថៃ ត្រូវបានចាប់ខ្លួន និងផាកពិន័យបន្ទាប់ពីលេងហ្គេម ice bucket នៅកូរ៉េខាងត្បូង (មានវីដេអូ)

បាងកក៖  តារាចំរៀង និង​សំដែងដ៏មានប្រជាប្រិយភាព Rattapoom Tokongsup បាននិយាយថា៖ គាត់ត្រូវបានប៉ូលីសកូរ៉េខាងត្បូង ឃាត់ខ្លួន និងផាកពិន័យអស់ ៥,០០០បាត បន្ទាប់ពីគាត់បានលេងការប្រកួត ice bucket កាលពីថ្ងៃសៅរ៏។






អ្នកស្រុកក្នុងតំបន់ បានតេប្តឹងប៉ូលីស ដោយចោទ Rattapoom Tokongsup ថា ជាមនុស្សវិកល ចរិត ដោយបានពោលពាក្យប្រមាថផ្តេសផ្តាស ដែលពួកគេស្តាប់មិនបាន ហើយគាត់បានចាក់ ទឹកទៅលើផ្លូវ។

Rattapoom បានបង្ហោះរូបភាព និងវីដេអូគាត់បានលេងហ្គេមនោះ នៅតាមប្រព័ន្ធ ផ្សព្វផ្សាយ មួយចំនួន។ នៅក្នុងវិដេអូនោះ គាត់បាននិយាយជាភាសាថៃនៅមុខកាមេរ៉ា មុនពេល ដោះអាវយឺតចេញ និងបានស្រោចទឹក១ធុង។ បន្ទាប់មកប៉ូលីសបានមកដល់ ហើយ Rattapoom ព្យាយាមបកស្រាយពន្យល់ ប៉ុន្តែវាហាក់ដូចជាគ្មានបានការអ្វី ទាំងអស់។

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  news