ភ្នំពេញ : អភិបាលខណ្ឌ ដូនពេញ លោក គួច ចំរើន បានដាក់ចេញ នូវគោល នយោបាយថ្មី មួយទៀត សម្រាប់បម្រើ សេវាសាធារណ: ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន នោះគឺ មន្រ្តី និងអាជ្ញាធរសង្កាត់ ត្រូវចុះធ្វើសំបុត្រអាពាហ៏ពិពាហ៏ ជូនដល់គូស្រករ ថ្មីថ្មោងទើបនឹងរៀបការ ដល់លំនៅដ្ឋានតែម្តង ដោយមិនចាំបាច់ អោយពួកគេមកធ្វើនៅសាលាសង្កាត់នោះទេ។
លោក គួច ចំរើន បានថ្លែងអោយដឹងថា គោលនយោបាយថ្មីនេះ សាលាខណ្ឌទើបនឹងដាក់ចេញ ហើយកាលពីម្សិលមិញ លោកស្រីចៅសង្កាត់ផ្សារកណ្តាលទី២ ប៉ែន អិន បានចុះទៅដល់ លំនៅដ្ឋាន របស់គូស្រករ ដែលកំពុងរៀបការ ហើយធ្វើសំបុត្រ អាពាហ៏ពិពាហ៏ជូនពួកគេតែម្តង។
លោកអភិបាល ខណ្ឌបានបន្តទៀតថា សម្រាប់ការងារមួយនេះ លោកនឹង អោយមន្រ្តីថ្នាក់មូលដ្ឋាន បន្តធ្វើ ជាបន្តបន្ទាប់ ប៉ុន្តែដោយសារ ពេលនេះជារដូវចូលវស្សាទើប ពុំសូវមានអ្នករៀបការ ហើយគូស្រករខាងលើនោះ ជាគូ អាពាហ៏ពិពាហ៏លោកទីមួយ សម្រាប់ខណ្ឌដូនពេញ ដែលទទួលបានសំបុត្រអាពាហ៏ពិពាហ៏ ក្នុងរៀបការ តែម្តង ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល