CamNews

កំសាន្ត 

តារាប្រុសស្រីទាំងនេះ ពិតជាស្រលាញ់ការគេងណាស់!

ខាងក្រោមនេះ គឺជាតារាកំពុងរះ ចំនួនពីររូប ដែលស្រលាញ់ការគេងខ្លាំងមែនទែន៖

លោក Kongthap Peak



នៅក្នុងកម្មវិធីផ្សាយផ្ទាល់ “Talui Kong Tai” លោក Kongthap Peak និងកញ្ញា Bella Ranee ត្រូវបានពិធីករសួរថា តើតារារូបណា ដែលឆ្លៀតគេង នៅទីតាំងថតរឿងជាញឹកញាប់ ។ កញ្ញា Bella Ranee​ ឆ្លើយថា អ្នកដែលចូលចិត្ដគេង នៅកន្លែងថត គឺលោក Kongthap Peak ។ តារាប្រុសវ័យក្មេងរូបនេះ ក៏សារភាពថា ខ្លួនចូលចិត្ដគេងច្រើន នៅកន្លែងថតដែរ ។

កញ្ញា Bella Ranee បង្ហើបឱ្យដឹងថា លោក Kongthap Peak ងងុយគេងគ្រប់ពេល និងគ្រប់ទីកន្លែង ។  លោក Kongthap Peak និយាយថា៖” មនុស្សម្នានិយាយថា ការធ្វើដំណើរទៅ Koh Phi Phi គឺត្រូវចំណាយពេលយូរណាស់ ។ លោកបន្ថែមថា៖ “ ចំណែកខ្ញុំវិញ មានអារម្មណ៍ថា ប្រើពេលតែ ៥ នាទីប៉ុណ្ណោះ ព្រោះអីខ្ញុំគេងរហូត “។

កញ្ញា Mook Worranit



នៅក្នុងវីដេអូឈុតក្រៅឆាកនៃទស្សនាវត្ដី Kazz លោក Luke Ishikawa ចំអន់តារារួមអាជីពរបស់លោកគឺកញ្ញា Mook Worranit ថា នាងចូលចិត្ដគេងខ្លាំងណាស់ ។ តារាស្រីរូបស្អាតម្នាក់នេះ និយាយថា នាងយល់ស្របនឹងអ្វី ដែលតារាប្រុស និយាយ ។ មិនតែប៉ុណ្ណោះ នាងសើចទៀតផង ក្រោយនិយាយរឿងនេះរួច ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate