CamNews

ព័ត៌មានជាតិ 

ចោរចូលលួចទូរស័ព្ទ ស៊េរីទំនើប ជាច្រើនគ្រឿង ក្នុងហាងវីរ៉ា កណ្តាល ក្រុង

រតនគិរីៈ ហាងលក់ទូរស័ព្ទដៃ មួយកន្លែងមានឈ្មោះ វីរ៉ា ស្ថិតនៅក្នុងភូមិជ័យជំនៈ សង្កាត់ឡាបាន​សៀក ក្រុងបានលុង ត្រូវបានចោរចូលលួច យកទូរស័ព្ទស៊េរីទំនើបជាច្រើនគ្រឿង កាលពីវេលាម៉ោង​៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥។

បើតាមសាច់ញាតិ ម្ចាស់ហាងប្រាប់ឲ្យដឹងថា ម្ចាស់ហាងឈ្មោះវីរ៉ា អាយុ២៨ឆ្នាំ ក្នុងយប់កើត ហេតុនេះដែរ ម្ចាស់ហាងពីរនាក់ប្តីប្រពន្ធ គឺដេកក្នុងហាងនេះតែម្តង ស្រាប់តែភ្ញាក់ពីដំណេក បម្រុងបើកហាងលក់ដូរ ដូចសព្វ ដងក៏មានការឆោឡោថា បាត់ទូរស័ព្ទស៊េរីទំនើបជាច្រើនគ្រឿង ពីក្នុងទូរដាក់តាំងលក់ ។

ប្រភពពត៌មានខាងលើប្រាប់បន្តទៀតថា ទូរស័ព្ទស៊េរីទំនើបដែលបាត់ នេះមានចំនួន១១គ្រឿង ដែលមានតម្លៃចាប់ពី៦០០ដុល្លារ ដល់១០០០ដុល្លារ (Iphone6)។

ប្រភពព័ត៌មានខាងលើ ប្រាប់បញ្ជាក់ទៀតថា ចោរលួចនេះប្រហែលមានតែម្នាក់ឯងគត់ ដោយលួចឡើងដំបូលខាងលើ នៅផ្ទះខាងក្រោយរួចហែកដំបូល ចូលក្នុងផ្ទះរើកកាយក្នុងទូរយកទូរស័ព្ទល្អៗ ហើយឡើងលើដំបូលចុះ តាមខ្សែភ្លើងរត់គេចខ្លួនបាត់ ។ នៅព្រឹកព្រលឹមថ្ងៃនេះទី២៩ ខែមិថុនា នេះដែរ អាជ្ញាធរមូលដ្ឋាន និងនគរបាលជំនាញ នៃស្នងការនគរបាលខេត្ត កំពុងចុះត្រួតពិនិត្យ និងស្រាវ​ជ្រាវរកមុខសញ្ញាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ផងដែរថា ហាងវីរ៉ាលក់ទូរស័ព្ទខាងលើនេះ មានបំពាក់កាំម៉ារ៉ាហើយ ធ្វើការឆែកមើលឃើញ មានមនុស្សម្នាក់ ដោយមានពាក់ម៉ាស់បិទមុខផង ចូលធ្វើសកម្មភាពលួច ក្នុងហាងខាងលើនេះ៕   

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Ratanakiri