CamNews

ព័ត៌មានជាតិ 

ជាប់ពន្ធនាគារ ពីបទឆក់ប្រដាប់ អាវុធឆ្នាំ ២០១៣ ចេញមកវិញ ឆក់ទៀត ត្រូវជាប់ ខ្នោះ

-នគរបាលអំពាវនាវ ឱ្យមន្ដ្រីតុលាការ ចាត់វិធានការយ៉ាង ម៉ឺងម៉ាត់ ចំពោះក្រុមជន ល្មើស

ភ្នំពេញ ៖ មុខសញ្ញាឆក់ខ្សែក ជនបរទេស ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការ មន បង្ក្រាបបានភ្លាមៗ ក្រោយ ធ្វើសកម្ម ភាព កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅម្ដុំខារ៉ា អូខេអ៊ិចធូ ក្នុងសង្កាត់ជ័យជំនះ  ខណ្ឌដូន ពេញ រួចហើយបើកម៉ូតូគេចខ្លួនទៅក្នុងទឹក ដីខណ្ឌចំការមន ។

តាមមន្ដ្រីនគរបាលខណ្ឌចំការមន បានឱ្យ ដឹងថា ជនសង្ស័យរូបនេះ ធ្លាប់ត្រូវបានចាប់ ខ្លួនពីបទឆក់ប្រដាប់អាវុធ កាលពីអំឡុងខែ តុលា ឆ្នាំ២០១៣ ហើយត្រូវបានតុលាការ ចេញដីកា បង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារ ប៉ុន្ដែជាប់គុក មិនទាន់បានប៉ុន្មានផង ក៏ត្រូវ បានដោះលែងមកវិញ ហើយប្រកបមុខរបរ ឆក់បន្ដទៀត ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានឱ្យដឹងថា ជនសង្ស័យដែលឆក់ខ្សែកជន បរទេស ហើយត្រូវបាន បង្ក្រាបភ្លាមៗនោះ មានឈ្មោះសោម រស្មីអារុណ ហៅទន អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៣E0 ផ្លូវ១៩ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា មុនពេល កើតហេតុ មានជនបរទេស៣នាក់ ប្រុសម្នាក់ ស្រីពីរនាក់ កំពុង ធ្វើដំណើរ តាមដងផ្លូវ ស្រាប់ ដល់ចំណុចហាងខារ៉ាអូខេអ៊ិចធូ ក៏លេចមុខ ជនសង្ស័យរូបនេះ ជិះម៉ូតូមួយ គ្រឿង ម៉ាក និច ពណ៌ខ្មៅ តាមផ្លូវលេខ២៩៤ មកឆក់ខ្សែ កពីជនរងគ្រោះ ពេលនោះមានភ្ញាក់ផ្អើល ធ្វើឱ្យប្រជាពលរដ្ឋ នៅក្បែរ កន្លែងកើតហេតុ នាំគ្នាជួយអន្ដរាគមន៍ ជិះម៉ូតូដេញតាមរហូត ដល់ទឹកដីខណ្ឌ ចំការមន ហើយធាក់ផ្ដួលរួច សមត្ថកិច្ចក៏ទៅទាន់ចាប់ឃាត់ខ្លួនតែម្ដង ។

មន្ដ្រីនគរបាលខណ្ឌចំការមន បានបញ្ជាក់ ថា ក្រោយការចុះទៅឃាត់ខ្លួននិងធ្វើការសួរ នាំនោះ ស្រាប់តែ ទើបដឹង ថា មុខសញ្ញានេះ ធ្លាប់ត្រូវបាននគរបាលខណ្ឌដូនពេញ ចាប់ ឃាត់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៣ ហើយ ត្រូវបានតុលាការឃុំខ្លួន ប៉ុន្ដែបែរជាដោះ លែងមកវិញ ក្នុងរយៈពេលដ៏ខ្លី ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ លោកម៉េង តូនី ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៣ បានសម្រេចឃុំឈ្មោះ សោម រស្មីអរុណ ហៅទន អាយុ២៤ឆ្នាំ មុខ របរនិស្សិត ស្នាក់នៅផ្ទះ លេខ២១៣E0 ផ្លូវ លេខ១៩ ក្រុម៤២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

តាមការដីរបស់លោកចៅក្រម បាន សម្រេចផ្ដន្ទាទោស ជាប់ពន្ធនាគាររយៈពេល មួយឆ្នាំពីបទលួច មានស្ថានទម្ងន់ ទោស ប្រើ អំពើហិង្សា (ឆក់ប្រដាប់អាវុធ) ប្រព្រឹត្ដនៅ ចំណុចផ្ទះលេខ១០០E0 ផ្លូវលេខ ១៣៦ ភូមិ ទី៤ សង្កាត់ផ្សារកណ្ដាលទី១ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៣ ។

សម្រាប់ការផ្ដន្ទាទោសដាក់ពន្ធនាគារ ត្រឹមមួយឆ្នាំ រួចហើយត្រូវដោះលែងមក វិញ នោះត្រូវបានសមត្ថកិច្ច រិះ គន់និងទទូច ឱ្យមន្ដ្រីតុលាការចាត់វិធានការយ៉ាងម៉ឺនម៉ាត់ ចំពោះជនល្មើសទាំងនេះ ព្រោះតែពេលចេញ មកវិញ ពួកគេតែងតែបន្ដប្រព្រឹត្ដសកម្មភាព បទល្មើសលួចឆក់ឬប្លន់ ធ្វើឱ្យមានការភ័យ ខ្លាចដល់ប្រជា ពលរដ្ឋនៅ រាជធានីភ្នំពេញ ហើយធ្វើឱ្យសមត្ថកិច្ចឈឺក្បាលតាមចាប់ខ្លួន ពួកគេនោះ។

ក្រោយកើតហេតុ ជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ចាត់ការតាមផ្លូវ ច្បាប់ ដោយឡែកខ្សែកជនរងគ្រោះ ត្រូវ បានសមត្ថកិច្ចប្រគល់ទៅឱ្យជនរងគ្រោះវិញ។

គួរបញ្ជាក់ថា នារយៈពេលចុងក្រោយនេះ សកម្មភាពឆក់ទ្រព្យសម្បត្ដិរបស់ប្រជាពល រដ្ឋ រួមទាំងជន បរទេស ផងនោះបានកើតឡើង ស្ទើរជារៀងរាល់ថ្ងៃ នៅភូមិសាស្ដ្ររាជធានី ភ្នំពេញ បើទោះបីមុខ សញ្ញាឆក់ជាច្រើនត្រូវ បានចាប់ខ្លួនជាបន្ដបន្ទាប់ក៏ដោយនោះ ។

នគរបាលបានកំពុងប្រកាសសង្គ្រាមជា មួយក្រុមចោរឆក់ទាំងនេះ ខ្លះជាមុខសញ្ញា ចាស់ និងខ្លះទៀតជា មុខ សញ្ញាថ្មីតាមរយៈ ការពង្រឹងលើការចុះល្បាតតាមមូលដ្ឋានក្នុង គោលបំណងជួយអន្ដរាគមន៍ ភ្លាមៗនៅពេល ដែលមានបទល្មើសណាមួយកើតឡើងដូច ករណីខាងលើនេះ ។

កាលពីពេល កន្លងទៅ ស្នងការរងនគរ បាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ជួន ណារិន្ទ ធ្លាប់បានបញ្ជាក់ថា មុខសញ្ញាឆក់ធ្វើ ឡើងក្នុង៣រូបភាព ទី១ ឆក់ប្រដាប់អាវុធ ទី២ ឆក់ដោយប្រើយាន ជំនិះ និងទី៣ ឆក់ ដោយថ្មើជើង ។

សម្រាប់មុខសញ្ញាឆក់ទាំងនេះ ត្រូវបាន សមត្ថកិច្ចអះអាងថា ខ្លះជាមុខសញ្ញាចាស់ និងខ្លះទៀត ជាមុខសញ្ញាថ្មី ហើយចេញធ្វើ សកម្មភាព ដែលមុខសញ្ញាទាំងនេះមានការ លំបាក ក្នុងការស្រាវជ្រាវតាម ចាប់ខ្លួន ក្នុង ករណីបង្ក្រាបមិនទាន់ពេលវេលា ក្រោយ ពេលធ្វើសកម្មភាពនោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP