តាមព័ត៌មានក្នុងគេហទំព័រ X17៖ �Brad Pitt និង Angelina Jolie កំពុងធ្វើសាថ្មីឡើងវិញ
វិមានរបស់ខ្លូន ពីព្រោះគេចង់វៀបចំកម្មវិធីអាពាហ៍ពិពាហ៍នៅទីនេះ។ វិមានត្រូវធ្វើអោយ មានភាពទំនើប។ ប្រជាជននៅទីនេះកំពុងជជែកអំពីការរៀបចំពិធីអាពាហ៍ពិពាហ៍របស់
តារាភាពយន្តមួយគូរនេះនៅ សរទរដូវ ខាងមុខនេះ។�
ប្រទេសបារាំងត្រូវបាននិយាយថាជាកន្លែងល្អវិសេសសំរាប់រៀបអាពាហ៍ពិពាហ៍។ ជាពិសេសទីកន្លែងនេះក៏គឺជាទីកន្លែងកំណើតរបស់កូនភ្លោះ Vivienne និង Knox នៅឆ្នាំ 2008។
វិមានតំលៃ 60 លានដុល្លារបស់ Jolie-Pitt នេះមាន 35បន្ទប់គេង ដែលត្រូវបានកសាងឡើង
តាំងពីទសវត្សន៍ទី 16 ពីថ្មបុរាណនៅតំបន់ភាគខាងត្បូងនៃប្រទេសបារាំង។ ការកសាងឡើងវិញ នូវវិមាននេះ ត្រូវមានការអនុញ្ញាតិពីសំណាក់រដ្ឋាភិបាលទៀត ពីព្រោះសួនច្បារនេះត្រូវបាន ដាក់ចូលក្នុងបញ្ជាបេតកភណ្ឌប្រវត្តិសាស្រ្ត។
ប៉ុន្តែក៏មានបញ្ហាមួយទៀតដែល Brad និង Angelina ខ្វល់ចិត្ត គឺការសាងសង់ព្រលានយន្ត
ហោះសំរាប់ឧទ្ធម្ភាគចក្រ។ Brad និង Angelina ក៏ធ្លាប់ត្រូវគេវិះគន់ដោយការប្តូរសួនច្បារនេះ
ក្លាយទៅជាព្រលានយន្តហោះ ដែលមាទំហំ 300 ha នេះ។ ប្រភពព័ត៌មានមួយបានឲ្យដឹង
ថា៖ គូរតារានេះចង់សាងសង់ព្រលានយន្តហោះសំរាប់ឧទ្ធម្ភាគចក្ររបស់ខ្លូន ពីព្រោះ នៅ
តំបន់នេះ មានការពិបាកក្នុងការធ្វើដំណើរតាមរថយន្ត។ វិមាននេះស្ថិតនៅលើខ្នងភ្នំ ជុំវិញគឺ
វាលស្រែ Brad Pitt និង Angelina Jolie មិនមានពេលទំនេរដើម្បីបើកបរនៅទីនេះ។ ដូច្នេះ
គេចង់ប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីធ្វើដំណើរឲ្យបានឆាប់រហ័ស។
ក៏ប៉ុន្តែមន្ត្រីមក្នុងស្រុកមិនយល់ព្រមទៅនឹងព្រលានយន្តហោះបច្ចុប្បន្នរបស់គេ ដោយសារ
វាស្ថិតនៅក្នុងតំបន់ត្រូវបានការពារ ដូច្នេះអាជ្ញាធរក្នុងស្រុកចង់អោយគេស្វែងរក កន្លែងផ្សេងណាវិញ។
អំពីផែនការរៀបអាពាហ៍ពិពាហ៍នេះ Brad និង Angelina ធ្លាប់មានប្រសាសន៍ថា គេនឹងមិនគិត
ដល់រឿងអាពាហ៍អាពាហ៍ ប្រសិនបើអាពាហ៍ពិពាហ៍របស់អ្នកមានភេដូចគ្នា មិនបានអនុញ្ញាតិ
ជាផ្លូវការ។ នាឆ្នាំ 2006 Brad បានសំណះសំណាងលើ ទស្សនាវដ្តី Esquireថា៖ �Angie និងខ្ញុំ
នឹងគិតដល់រឿងអាពាហ៍ពិពាហ៍ ប្រសិនបើ មនុស្សនៅក្នុងទូទាំងពិភពលោកនេះ អាចធ្វើ
អាពាពិហ៍ពាហ៍គ្រប់ៗគ្នា�។
អាពាហ៍ពិពាហ៍អ្នកមានភេទដូចគ្នាអាចធ្វើបាននៅ California ប៉ុន្តែប្រហែលត្រូវចាំយូរណាស់
វាទើបនឹងបានអនុញ្ញាតិជាផ្លូវការក្នុងរដ្ឋទាំង 50។ Brad និង Angelina ប្រហែលមិនអាចរង់ចាំដល់ពេលនោះទេ ប្រសិនបើគេចង់ ឮកូនទាំង ៦ មាននាមត្រកូលជាJolie-Pitt។
(ដោយ៖ មិនា)