CamNews

ព័ត៌មានជាតិ 

ការប្រគុំតន្ត្រី សប្បុរសធម៌ ឌ្រីមលែនឌ៍ វគ្គ២ មានអ្នក ចូលទស្សនា កាន់តែច្រើន

ភ្នំពេញៈ ការប្រគំតន្រ្តី សប្បុរសធម៌ ឌ្រីមលែនឌ៍ វគ្គទី២ ដែលប្រព្រឹត្ត ទៅកាលពីថ្ងៃទី២៨ ខែ
ឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ កាន់តែមាន អ្នកចូលទស្សនា ច្រើនជាងមុន ដោយសារតែ
ធាតុអាកាស អំណោយផលផង និង ដោយមាន តារាល្បីៗ កំពុងពេញនិយម ជាច្រើន ចូល
រួមផង ។

វគ្គទី២ នៃការប្រគុំតន្រ្តីសប្បុរសធម៌នេះ មានការចូលរួម ច្រៀងកំដរដោយ កំពូលតារាចម្រៀង
របស់ផលិតកម្ម សាន់ដេ ក្នុងនោះ គេឃើញមាន លោក ខេមរៈ សេរីមន្ត, កញ្ញា ខេមរៈ ស្រីពៅ,
អ្នកនាង មាស សុខសោភា ព្រមជាមួយ តារាកប្លែងលោក សុខ គា ក៏ដូចជា តារាសម្តែង និង
ចម្រៀង បន្ទាប់បន្សំ មួយចំនួនទៀត។

យុវជន សុខជា ដែលបានមកទស្សនា ការប្រគុំតន្រ្តីជាមួយមិត្តភក្តិ របស់គាត់មួយក្រុម បាននិ
យាយ ទាំងទឹកមុខ រីករាយថា “នេះជាកម្មវិធីដ៏ល្អមួយ ដែលឌ្រីមលែនឌ៍ បានរៀបចំឡើង ឱ្យ
យុវជនយើង បានចូលរូមចំណែក ក្នុងសង្គម ដើម្បីបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
ហើយពួកយើង ទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីនេះ”។

ចំណែក មីនា ដែលបានមកជាមួយ ក្រុមគ្រួសារ របស់គាត់ បាននិយាយថា ការចូលរួមទស្សនា
ការតន្រ្តីឌ្រីមលែនឌ៍ ជួយឱ្យយើងសប្បាយ រីករាយផង និងបានបរិច្ចាគ ថវិកាជួយសង្គម តាម
កម្មវិធី សប្បុរសធម៌នេះផង ។

តំណាង សួនកម្សាន្តទំនើប ឌ្រីមលែនឌ៍ បានឱ្យដឹងថា តន្រ្តីសប្បុរធម៌ វគ្គទី២នេះ ហាក់ដូចជា
មាន យុវវ័យ ចូលរួមគាំទ្រច្រើន ដោយសារតែ មេឃមិនមានភ្លៀងរំខាន ដូចការពីការប្រគំតន្រ្តី
វគ្គទី១ ដែលចូលរួម ដោយតារាចម្រៀងល្បីៗ នៅផលិតកម្មហង្សមាស។ យ៉ាងណាក៏ដោយ
ប្រាក់ចំណូល២៥% នឹងត្រូវ បរិច្ចាគ ជួយដល់កុមារកំព្រារ និងមន្ទីពេទ្យគន្ធបុប្ផា។

គួរបញ្ជាក់ថា ការប្រគំតន្រ្តីសប្បុរសធម៌ ឌ្រីមលែនឌ៍ ដែលរៀបចំឡើង ៣វគ្គ ដើម្បីស្វែងរក ថវិការ
ជួយ បរិច្ចាក ដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា បានបញ្ចប់វគ្គទី១ និងវគ្គទី២ របស់ខ្លួន រួចទៅ
ហើយ ដោយឡែក ការប្រគំតន្រ្តីនេះ ចុងក្រោយ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៣
ខាងមុខនេះ ។ តើតារាចម្រៀង មកពីផលិតកម្មណាខ្លះ? នឹងបានចូលរួម ក្នុងវគ្គបញ្ចប់នេះ នៅមិន
ទាន់ដឹងនៅឡើយ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ