ភ្នំពេញ ៖ និស្សិតសាកល វិទ្យាល័យ វិទ្យាសាស្ដ្រ សុខាភិបាល ជាង៥០នាក់ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ បាននាំគ្នាប្រមូលផ្ដុំ នៅមុខសាកលវិទ្យាល័យ របស់ខ្លួន ដើម្បីទាមទារឱ្យប្រមុខនៃរាជរដ្ឋា ភិបាល សម្ដេចតេជោ ហ៊ុន សែន ជួយអន្ដរាគមន៍ បញ្ចុះតម្លៃនៃការប្រឡង ថ្នាក់ជាតិ ១២៥ដុល្លារ មកត្រឹម ៧៥ដុល្លារ ដែលជាតម្លៃថេរ ចាប់ពីឆ្នាំសិក្សានេះ ទៅនិស្សិតជំនាន់ក្រោយៗទៀត ។
ក្រុមនិស្សិត ក៏បានស្នើឱ្យថ្នាក់ដឹកនាំ សាកលវិទ្យាល័យ ពន្យារនៃការប្រឡងក្របខណ្ឌ សម្រាប់វេជ្ជបណ្ឌិត ទូទៅ និងវេជ្ជបណ្ឌិតឯក ទេស ដល់អាយុ៣៥ឆ្នាំ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល