CamNews

ព័ត៌មានជាតិ 

ធ្លាប់តែឮចោរលួចឡានលួចម៉ូតូ តែម្តងនេះលួចគោយន្តកែច្នៃម្ដង ហើយមិនសម្រេចទៀត

(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់រករបស់លួចមិនបាន ក៏បានសម្រេចចូលលួចគោយន្តដែលម្ចាស់ចតចោលនៅផ្ទះតែនូវមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចកណ្ដោលជុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ​តយ ភារម្យ អាយុ១៩ឆ្នាំ ហើយមុនពេលចាប់បាន​សមត្ថកិច្ចបានដេញតាមកៀកកិតពីក្រោយ ខណៈគេកំពុងបើកគោយន្តរត់គេចខ្លួនតាមផ្លូវទៅកាន់ស្រុកឪរ៉ាល់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកឪរ៉ាល់ ដើម្បីចាត់ការតាមនិតីវិធី៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh