CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ អុកឡុកគ្រួសារ ពេលសមត្ថ កិច្ចប្រុងចាប់ខ្លួន គំរាមដុតផ្ទះនិងកូនស្រី

បាត់ដំបង ៖ បុរសម្នាក់ ដែលតែងតែអុក ឡុកក្នុងគ្រួសារជាច្រើនលើកច្រើនសា និង តែងតែបង្កអំពើហិង្សា ជាមួយបង ប្អូនខ្លួនឯង នោះ បានយក សាំងគំរាមដុតផ្ទះនិងដុតខ្លួន ឯងរួមជាមួយកូនស្រីបង្កើតអាយុ២ឆ្នាំដែល កំពុងស្ថិតនៅក្នុងផ្ទះ ភូមិឡឥដ្ឋ សង្កាត់ព្រែក ព្រះស្ដេច ក្រុងបាត់ដំបង បង្កឱ្យមានការភ្ញាក់ ផ្អើលនិងចុះមកជួយអន្ដរាគមន៍ពីសំណាក់ អាជ្ញាធរ និងសមត្ថកិច្ចព្រមទាំងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដ លោកនួន សាន ទៀត ផង នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្ទះបុរសរូបនេះ បានអះ អាងថា រូបគេជាមនុស្សប្រើថ្នាំញៀន ហើយ ម្យ៉ាងទៀត ប្រពន្ធពីរនាក់ បានចុះចោលធ្វើ ឱ្យរូបគេគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន រហូតបង្កអំពើហិង្សា ទៅលើក្រុមគ្រួសារជា ញឹកញាប់ទៀតផង ។ ពេលខ្លះម្ដាយបង្កើត របស់ជននេះ ទៅប្ដឹងសមត្ថកិច្ចដោយសារតែ ទ្រាំមិនបានពីទង្វើកូនរបស់ខ្លួន ។

សេចក្ដីរាយការណ៍ពីមន្ដ្រីនគរបាលមូល ដ្ឋានបានឱ្យដឹងថា ឈ្មោះប៊ូ រត្ន័សំណាងហៅ ទៀង អាយុ៣០ឆ្នាំ បានឈ្លោះប្រកែកជា មួយប្អូនស្រី ដែលមានផ្ទៃពោះរហូតប្រើអំពើ ហិង្សាធ្វើឱ្យប្ដីស្ដ្រីរងគ្រោះខឹងខ្លាំង ហើយប្ដឹង ទៅសមត្ថកិច្ចឱ្យចុះចាប់ខ្លួន ។

នៅពេល ដែលកម្លាំងសមត្ថកិច្ច បានចុះទៅឡោមព័ទ្ធ ដើម្បីការឃាត់ខ្លួន ស្រាប់តែបុរសរូបនេះយក កូនស្រីបង្កើតអាយុ ទើបតែ២ឆ្នាំ គំរាមមក សមត្ថកិច្ច ដោយយកសាំង កន្លះលីត្រនិងដុត បំផ្លាញផ្ទះព្រមទាំងដុតខ្លួនឯងជាមួយកូន ស្រី ទៀតផង ។

ដោយសារតែរឿងរ៉ាវខាង លើនេះកើតឡើង ធ្វើឱ្យមានការជួយអន្ដរា គមន៍កាន់តែខ្លាំងឡើង រហូតគេឃើញមាន វត្ដមាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ បាត់ដំបង លោកនួន សាន ស្នងការនគរបាល ខេត្ដបាត់ដំបង លោកស ថេត បាន ចុះទៅ ផ្ទាល់នៅកន្លែងកើតហេតុនោះ រួចបានបញ្ជា ឱ្យសមត្ថកិច្ចដកថយវិញ ដោយទុកឱ្យបុរស រូបនេះ និងក្រុមគ្រួសារ និយាយ ចរចាគ្នាកុំឱ្យ មានការដុតបំផ្លាញផ្ទះសម្បែងនិងធ្វើអត្ដឃាត ខ្លួនឯងយ៉ាងដូច្នេះ ។

តាមសមត្ថកិច្ចបើសិនជាកម្លាំងនៅបន្ដ ឡោមព័ទ្ធនឹងនៅតែចង់ចាប់ខ្លួននោះ ច្បាស់ ជាធ្វើឱ្យបុរសរូបនេះ អាចប្រព្រឹត្ដ សកម្មភាព ដោយដុតផ្ទះខ្លួន ឯងចោលនិងកូនស្រី ដែល មានអាយុទើបតែ២ឆ្នាំនោះ ។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបាត់ដំ បង លោកនួន សាន បានមានប្រសាសន៍ថា បុរសរូបនេះ មួយផ្នែកពាក់ព័ន្ធទៅ នឹងការប្រើ ប្រាស់គ្រឿង ញៀន ហើយបញ្ហាមួយទៀត ដែលធ្វើឱ្យប៉ះពាល់សតិអារម្មណ៍នោះ គឺវិបត្ដិ ផ្លូវចិត្ដ ក្រោយពី ប្រពន្ធចុះចោលជាបន្ដបន្ទាប់។

យ៉ាងណាក៏ដោយ លោកនួន សាន មាន ជំនឿថា រូបគេនិងមិនប្រព្រឹត្ដបទល្មើសបែប នេះជាពិសេសនោះ គឺការដុត សម្លាប់ខ្លួនឯង និងកូនស្រី ។

ការមិនធ្វើដូច្នេះ ត្រូវបានលោកព្រះរាជ អាជ្ញា ដែលបានចុះទៅពិនិត្យមើលស្ថាន ការណ៍ផ្ទាល់នៅកន្លែងកើតហេតុនោះ អះ អាងថា បុរសខាងលើ មានចិត្ដស្រឡាញ់កូន ស្រី របស់ខ្លួន ពីព្រោះគេស្ដាប់ឮសំឡេងបំពេរ កូន និងបើក កង្ហារឱ្យកូនត្រជាក់ ហើយពេល ដែលសមត្ថកិច្ចយកទឹក បោះតាមបង្អួចទៅឱ្យ រូបគេស្រោចទឹកកូនស្រីនោះ ក៏រូបគេទទួល យកដែរ ។

យ៉ាងណាក៏ដោយ លោកព្រះរាជអាជ្ញា បានបញ្ជាឱ្យកម្លាំងដកថយមួយជំហានសិន ដោុយទុកពេលវេលាឱ្យ សមាជិកគ្រួសារទៅ និយាយលួង លោមបុរសរូបនេះ កុំឱ្យប្រព្រឹត្ដ ទង្វើផ្ដេសផ្ដាស់ ខណៈដែលសាំងកន្លះលីត្រ នៅក្នុងដៃរបស់គេ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong