CamNews

ព័ត៌មានជាតិ 

ក្មេងស្ទាវពីរក្រុម ផឹកស៊ីនៅហាងមាត់ ព្រែកកំសាន្ដចិត្ត កើតជម្លោះ ផ្ទុះអំពើហិង្សា និងភ្ជង់កាំភ្លើង

ភ្នំពេញ ៖ ក្មេងស្ទាវពីរក្រុម ពេលកំពុង អង្គុយក្នុងកញ្ចុះ នៅហាងមាត់ព្រែកកំសាន្ដ ចិត្ត ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារ បានផ្ទុះអំពើ ហិង្សារហូតប្រើស្នាប់ដៃវាយនិង រត់ទៅយកកាំភ្លើងពីក្រោមកែបម៉ូតូភ្ជង់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ ។

មូលហេតុ ដែលក្រុមក្មេងស្ទាវទាំងនេះ ឈ្លោះគ្នាគឺបណ្ដាលមកពីដឺដង ពេលកំពុងអង្គុយផឹកស៊ី ដែលភាគីជនរងគ្រោះ អង្គុយនៅខាងកញ្ចុះលេខ៨ មានគ្នា៣-៤នាក់ និងជនបង្កនៅកញ្ចុះលេខ១១ មានគ្នា ៤-៥នាក់ ។

តាមសេចក្ដីរាយការណ៍ពីកន្លែងកើត ហេតុបានឱ្យដឹងថា ខណៈដែលពួកគេទាំងពីរ ក្រុម កំពុងអង្គុយផឹកស៊ីនៅក្នុងកញ្ចុះនោះ ស្រាប់តែកើតជម្លោះ រហូតជនបង្កដែលអង្គុយនៅកញ្ចុះ បានទៅរករឿងជនរងគ្រោះ នៅកញ្ចុះលេខ ១១ ដោយប្រើស្នាប់ដៃវាយ និងរត់ទៅរកកាំភ្លើងភ្ជង់ ។ ភ្លាមៗនោះ ដោយមានការភ្ញាក់ផ្អើលជនបង្កបាននាំគ្នាជិះម៉ូតូចេញទៅបាត់ ខណៈដែលជនរងគ្រោះ ត្រូវសមត្ថកិច្ចនគរបាលហៅមកធ្វើការសួរនាំនិងដាក់ពាក្យបណ្ដឹងជាផ្លូវការ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP