ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤នាក់ បានធ្វើសកម្មភាព ភ្ជង់ទៅលើនារី២នាក់ ហើយប្លន់យកម៉ូតូ មួយគ្រឿងម៉ាក MSX កាលពីវេលាម៉ោង ២៖១០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅ តាមផ្លូវ ព្រះនរោត្តម ជិតភូមិគ្រឹះ ថៅកែស្រាបៀរ Tiger ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះ ក្នុងអំពើប្លន់ប្រដាប់អាវុធខាងលើនេះ បាននិយាយថា មុនពេលកើតហេតុ ខ្លួនមិនមិត្តភក្តិម្នាក់ទៀត បាននាំគ្នាចេញ មកពីហូបអី នៅម្តុំគីរីរម្យ ហើយត្រឡប់ទៅផ្ទះវិញ លុះមកដល់ ចំណុចកើតហេតុ ក៏លេចមុខ ជនសង្ស័យ ជាក្រុមចោរ ប្លន់ចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាក Dukពណ៌ស លាយខ្មៅ និងមួយគ្រឿងម៉ាក ស៊ុយស៊ូគីឡេត មកធ្វើសកម្មភាពភ្ជង់ពួកគេទាំង២នាក់ រួចហើយប្លន់ យកម៉ូតូ ជិះគេចខ្លួន សំដៅទៅស្ពានអាកាសក្បាលថ្នល់បាត់ទៅ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទន្លេបាសាក់ ឲ្យជួយតាមចាប់ក្រុមចោរ ត្រឡប់មកវិញផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល