CamNews

ព័ត៌មានជាតិ 

ម៉ូតូបុកម៉ូតូ នៅមុខសណ្ឋាគារ ភ្នំពេញ រងរបួសធ្ងន់៤នាក់

ភ្នំពេញ៖ ជនរងគ្រោះ ចំនួន៤នាក់ ក្នុងនោះ មានទាំង ជនបរទេសម្នាក់ផង បានរងរបួសធ្ងន់
ក្រោយពីពួកគេ បានបើក ម៉ូតូបុកគ្នា នៅតាមផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ
ទល់មុខ សណ្ឋាគារ ភ្នំពេញ។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបាន
កើតឡើង នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ខណៈដែល ជនរងគ្រោះទាំង៤នាក់ ជិះម៉ូតូ
ចំនួន២គ្រឿង បានធ្វើដំណើរ ស្របទិសគ្នា លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែបុកគ្នា
មួយទំហឹង តែម្តងបណ្តាលឲ្យរងរបួសធ្ងន់ ។

យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ មិនបានស្គាល់ អត្តសញ្ញាណ ជន
រងគ្រោះទាំង៤នាក់នេះទេ ។ ក្រោយកើតហេតុ ជនរងគ្រោទាំង៤នាក់ ត្រូវបានដឹកបញ្ជូន
ទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈម៉ូតូរបស់ពួកគេ ត្រូវបាននាំយកទៅរក្សាទុក នៅកន្លែងសមត្ថ
កិច្ច ដើម្បីធ្វើការដោះស្រាយ បន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ