CamNews

តារា 

Beckam Victoria ចូលក្នុងបញ្ជីឈ្មោះសដ្ឋីអង់គ្លេស


តារាបាល់ទាត់រូបស្រស់សង្ហា ជាមួយនឹងភរិយាដែលជាអ្នកឆ្នៃម៉ូត និងជាអតីត
សមាជិកក្រុម Spice Girl នាងVictoria Beckham ត្រូវបានគេរាយការណ៍ថា រក
ចំណូលបាន 30លានដុល្លារក្នុងឆ្នាំនេះ ដែលធ្វើឲ្យទ្រព្យសម្បតិ្ដសរុបរបស់តារា
ល្បីមួយគូនេះ មានដល់ទៅជាង 271លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
ចំនួនទ្រព្យសម្បត្តិប៉ុណ្ណឹង គឺល្មមឲ្យគូស្វាមីភរិយានេះ ចូលទៅក្នុងបញ្ជីឈ្មោះ
សេដ្ឋីអង់គ្លេសរបស់ Sunday Times ក្នុងចំណោមតារាអ្នកមានៗរបស់អង់គ្លេស
ដទៃទៀត។ កាសែតអង់គ្លេស Metro ក៏បានបញ្ជាក់ដែរថា David Beckam អាច
រកបានច្រើនបែបនេះ ដោយសារតែ តម្លៃកម្លាំងពលកម្មដ៏ច្រើនរបស់គេនៅក្លឹប
បាល់ទាត់ ឡូសអ៊ែនជើលែស ហ្កាឡាក់ស៊ី បូករួមជាមួយនឹងប្រាក់កិច្ចសន្យា
ជាមួយក្រុមហ៊ុន Samsung ដើម្បីធ្វើជាទូតតំណាងម៉ាកផលិតផលSamsung
នៅក្នុងកីឡាអូឡាំពិកឆ្នាំ2012 នៅទីក្រុងLondon ប្រទេសអង់គ្លេស។ រឹតតែពិសេស
ជាងនេះទៀត របរឆ្នៃម៉ូតសម្លៀកបំពាក់របស់ភរិយារបស់លោកគឺ នាង Vitoria
ក៏កាក់កបខ្លាំងណាស់ដែរនាពេលនេះ ។

យោងតាមរបាយការណ៍របស់ហូលីវូដ បានឲ្យដឹងថាតារាផ្សេងទៀតដែលចូល
ក្នុងបញ្ជីឈ្មោះអ្នកមាន នៅពេលនេះរួមមាន Simon Cowell មានប្រាក់សរុប329លាន
ដុល្លារ, Paul McCartney មានចំនួន 814លានដុល្លារ និង Elton John ទ្រព្យសរុប 321
លានដុល្លារ។

Tags: