ព្រះសីហនុ ៖ យុវជនអ្នកចឹញ្ចឹមទាម្នាក់ ត្រូវបានមិត្តភ័ក្តិ និងបងប្រុសដឹកតាមម៉ូតូ មកកាន់មន្ទីរ
ពេទ្យបង្អែក ចំការចេក ខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរងគ្រោះ ត្រូវរថភ្លើងកិនដាច់ សើយស្បែក
ប្រអប់ជើង រងរបួស ធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៩និង០០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៣
នៅ ចំណុចផ្លូវរថភ្លើង ឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ប្រភពពីមិត្តភ័ក្តិ ជនរងគ្រោះបានប្រាប់ថា យុវជនរងគ្រោះមានឈ្មោះ គង់ សភា ភេទប្រុស អាយុ
២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅរោងចិញ្ចឹមទា ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ត
ព្រះសីហនុ មានស្រុកកំណើត នៅភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត មុខរបរចិញ្ចឹមទា ។
ប្រភពដដែលបានបន្តថា នៅមុនកើតហេតុ កាលពីវេលាម៉ោងប្រមាណជា ៤ល្ងាច ជនរងគ្រោះ រួម
ជាមួយ ខ្លួន និងមិត្តភ័ក្តិ ២នាក់ទៀត បានអង្អុយផឹកស្រាជាមួយគ្នា រហូតដល់ម៉ោងជាង ៦ល្ងាច ក៏
បានបែកគ្នា រៀងៗខ្លួន ដោយខ្លួនបានទៅដេកនៅរោងចិញ្ចឹមទា ឯជនរងគ្រោះបានទៅដេកកើយ
ស្រាបៀរ ដែលទុក នៅក្បែរផ្លូវរថភ្លើង ដោយដាក់ជើងទន្ទឹមដែកផ្លូវរថភ្លើង ហើយនៅពេលរថភ្លើង
បើកឆ្លងកាត់មកពីភ្នំពេញ ជនរងគ្រោះ ពុំបានលឺសំឡេង និងឃើញភ្លើងនោះទេ ព្រោះជនរងគ្រោះ
ស្រវឹងដាបទៅហើយ ទើបបង្កឲ្យ មានរឿងបែបនេះតែម្តង ។
ក្រោយកើតហេតុ នៅពេលដឹកមកដល់មន្ទីពេទ្យបង្អែកចំការចេក ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះ
យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយខាងមន្ទីពេទ្យខ្វះខាតនៅឧបករណ៍មួយចំនួន ក្នុងការព្យាបាលជើង
ជន រងគ្រោះ ទើបសម្រេចចិត្តបញ្ជូនជនរងគ្រោះ មកកាន់រាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះបន្ត ៕


ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល