កូនៗ៦នាក់របស់ Angelina ត្រូវបាននាំទៅមើលភាពយន្តដែលមិនទាន់សម្រេចរបស់
'Kung Fu Panda 2'។ ពួកគាត់ បាននិយាយយ៉ាងស្មោះសរថាតួអង្គ សត្វខ្លារបស់ម្តាយ
គ្មានអ្វីទាក់ទាញសោះ ហើយគិតថាពូ Jack Black គួរឲ្យស្រឡាញ់ជាង។ តួអង្គខ្លាឃ្មុំ Po
ប្រហែលបានទាក់ទាញអារម្មណ៍របស់ពួកកូនៗរបស់ Jolie-Pitt យ៉ាងខ្លាំង ប៉ុន្តែក្នុងពេល
នោះ តួអង្គដែល Angelina Jolie ធ្វើបញ្ចូលសម្លេងនោះ បែរជាត្រូវក្មេងទាំងនោះបង្អាប់
ទៅវិញ។ តារាភាពយន្តអាយុ ៣៥ឆ្នាំរូបនេះ បាននិយាយលើ USA Today ថា៖ �កូនដឹង
ពេលណាម៉ែទាក់ទាញ ពេលណាអត់។ កូនទាំង៦នាក់នោះអង្គុយក្នុងបន្ទប់ និងនិយាយជា
មួយគ្នាថា៖តួអង្គរបស់ម៉ែមិនមានអ្វីគួរឲ្យចង់សើច។�
សម្បីតែកូនៗរបស់Jolie-Pitt ក៏ចូលចិត្តតួអង្គរបស់ Jack Black ជាងដែរ ដូចនេះទើបវាធ្វើឲ្យ
Angelina មានអារម្មណ៍ថាត្រូវបានចាញ់ការប្រកួត។ �Mrs Smith� ក៏ចែករំលែកថាកូន
Maddox អាយុ9 ឆ្នាំ Pax Thien អាយុ 7ឆ្នាំ Zaharaអាយុ 6ឆ្នាំ Shiloh អាយុ 4ឆ្នាំ និងកូនភ្លោះ
Knox Vivienne អាយុជិត 3 ឆ្នាំ ដូចជាអ្នកធ្វើវិវេចនាភាពយន្តចំពោះនាង។
ក្នុងបទសម្ភាស Angelina បានបង្ហើបឲ្យដឹងថានាង និងBrad Pitt នៅតែសំណះសំណាង
ជាមួយនឹងកូនៗ អំពីរឿងសុំកូនចិញ្ចឹម និងអំពីប្រភពនៃកូននិមួយៗ។ ដូច្នេះនៅពេលនាំ
កូនៗ ទៅមើលរឿង Kung Fu Panda 2 ដែលជារឿងមាននិយាយអំពីកូនចិញ្ចឹម នាងមិន
មានអ្វីខ្វល់ចិត្តចំពោះសំណួររបស់កូនៗដាក់សួរក្រោយពីមើលរឿងនោះ។
តារារបស់រឿង "The Tourist" នេះបានសុំកូនចិញ្ចឹម 3គឺ Maddox មកពីកម្ពុជា Pax Thi�n នៅ
វៀតណាម Zahara នៅ Ethiopia។ តាមព័ត៌មានខ្លះ Angelina នឹងសុំចិញ្ចឹមកូនទី៤មួយទៀត
ឈ្មោះ Leah អាយុ 4ឆ្នាំនៅ Haiti។
(ដោយ៖ មិនា)