James Jirayu និង Anne នឹងគ្រងឈុតបែបប្រពៃណី សម្រាប់តួអង្គសម្ដែងរបស់ពួកគេ ក្នុងខ្សែភាពយន្ដភាគថៃ នៅចុងខែមិថុនា ឆ្នាំ ២០២០ នេះ។
លោក P’ Somching ផលិតករខ្សែភាពយន្ដភាគថៃប្រចាំផលិតកម្ម Good Feeling បានបញ្ជាក់ថា James Jirayu និង Anne Thongprasom នឹងសម្ដែងរួមគ្នាជាលើកដំបូង នៅក្នុងខ្សែយន្ដភាគថៃ ។
ចំណងជើងនៃខ្សែភាពយន្តភាគថ្មីនេះ មិនទាន់បញ្ចេញឱ្យដឹង នៅឡើយទេ ។ វាត្រូវបានគេរំពឹងថា ជាខ្សែភាពយន្ដភាគបែបមនោសញ្ចេតនា និងកំប្លុកកំប្លែង ។
សូមតាមដានការផ្ដល់ដំណឹងបន្ថែមអំពីខ្សែភាពយន្ដភាគថៃថ្មីនេះ ជាមួយនឹងសម្ដែងរួមគ្នារបស់លោក James Jirayu និងនាង Anne Thongprasom ទាំងអស់គ្នា ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate