CamNews

តារា 

Justin Bieber ខ្យល់គ ក្នុងការសំដែងនៅ London

តារាចំរៀងវ័យ ១៩ ឆ្នាំ Justin Bieber ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីការសំដែង
នៅ London។ ក្នុងពេលសំដែងបទ Beauty And A Beat Justin Bieber ត្រូវបានគេសង្កេត
ឃើញថា មានអាការៈមិនសូវស្រួលពេលដើរមកខាងមុខឆាក Justin Bieberបានបន្ទន់ដៃច្រត់
ជង្គង់ ហើយបានដើរយឺតត្រឡប់ទៅវិញចូលទៅក្រោយឆាក។

ក្រោយមកអ្នកចាត់ការរបស់ Justin Bieber បានចេញមកបកស្រាយថា ពេលនេះ Justin Bieber
កំពុងនៅក្រោយឆាកជាមួយនឹងគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព។



ក្រោយមក Justin Bieber ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារសភាពការមិនល្អ។ គ្រូពេទ្យ
បាននិយាយថា Justin Bieber កំពុងសំរាកព្យាបាលដោយសារតែភាពខ្សោះខ្យល់ពីក្នុងខ្លួន រួមជា
មួយនឹងភាពហេវហត់ពីការសំដែងផងនោះ។



យ៉ាងណាមិញ Justin Bieber បានបង្ហោះរូបទៅក្នុង Instagram របស់គាត់ជាមួយនឹងការបង្ហាញ
សាច់ដុំមួយកំណាត់លើ នៅលើគ្រែក្នុងមន្ទីរពេទ្យ ជាមួយនឹងស្នាមញញឹមសំរាប់អ្នកគាំទ្រទាំងអស់
ដែលអាចបញ្ជាក់ថា គាត់លែងអីហើយ៕


ដោយ ៖ លីលី
ប្រភព ៖ eonline