CamNews

កំសាន្ត 

សុភ័ក្រ កុសុម៉ា កាន់តែឡើងកូត កាន់តែស្អាត

ប្រិយមិត្តប្រាកដជាស្គាល់ហើយ នូវពិធីការិនីបានសម្តី កំប្លែងមិនចេះរីងស្ងួត គឺកញ្ញា សុភ័ក្រ កុសម៉ា ។ បច្ចុប្បន្ន កញ្ញាកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងពីទស្សនិជនផងដែរ។



បើនិយាយពីសម្រស់នាងវិញ គឺកាន់តែស្រស់ស្អាតជាងមុន ក្រោយពីឡើងកូត ខណៈការងារសិល្បៈកាន់តែមមាញឹកច្រើន។​

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពក្នុងដំណើរកម្សាន្តរបស់នាង និងក្រុមគ្រួសារទៅកាន់ខេត្ត កំពត។



​ក្នុងនោះផងដែរ គេសង្កេតឃើញថាកញ្ញា សុភ័ក្រ កុសុម៉ា ទោះនាងមានការងារច្រើន មមាញឹកយ៉ាងណាក្តី ក៏នាងមិនភ្លេចនាំអ្នកមានគុណ និងសមាជិកគ្រួសារជាច្រើនរូប ដើរកម្សាន្ដលំហែកាយដែរ ៕





អត្ថបទ៖ ចំរើន