ក្រោយពីស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំរួចមក កាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពទាំងពីររូប គឺអ្នកនាង កុល ដាវី និង លោក សុខរក្សា បានសម្រេចចិត្តចូលរោងការជាមួយគ្នា ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ជាច្រើនរូបផងដែរ ដែលញ៉ាំងឱ្យពិធីមង្គលការរបស់អ្នកទាំងពី ប្រព្រឹត្ដទៅយ៉ាងសប្បាយរីករាយ ។
ក្រោយចូលរោងជ័យមិនបានប៉ុន្មានផង គូស្វាមីភរិយាថ្មីនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងដំណើរកម្សាន្ដឆ្ពោះទៅកាន់ទីក្រុង Da Nang ប្រទេសវៀតណាម ។ ក្នុងនោះផងដែរ អ្នកនាង កុល ដាវី ក៏បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយសាមីរបស់ខ្លួន និងថែមទាំងនិយាយឲ្យដឹងថា “ក្រេបទឹកឃ្មុំទៀតហើយ អ្នកអត់គូហាមច្រណែនណា។ អរគុណប្តីសំលាញ់ ដែលស្រលាញ់ និងមើលថែអូនយ៉ាងល្អ 7 ឆ្នាំពិតជាលឿនណាស់ អ្វីក៏ប្រួលប្រែច្រើន តែស្នេហារឹតតែស្រលាញ់គ្នាលើសដើម សូមអោយពួកយើងអាចដឹកដៃគ្នាបែបនេះដល់ចាស់កោងខ្នងរៀងខ្លួន អូនស្រលាញ់បងណាស់ប្តីសំលាញ់”៕
អត្ថបទ៖ ចំរើន