ភ្នំពេញ ៖ នៅឱកាសថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣នេះ បានធ្វើឲ្យប្រជាជនទូទាំងពិភពលោក ជាពិសេស យុវវ័យតែម្តង បានបង្ហាញនូវអារម្មណ៍រំភើប និងសប្បាយរីករាយ ជាមួយនឹងថ្ងៃ ខែ និងឆ្នាំ ដែលមាន លេខរៀងដ៏កម្រនេះ។
ជាក់ស្តែងយុវវ័យ នៅក្នុងប្រទេសកម្ពុជា មិនថាតែនៅសង្គមខាងក្រៅនោះទេ ជាពិសេស នៅក្នុង បណ្តាញទំនាក់ទំនងសង្គមតែម្តង ពួកគេមានបង្ហាញភាពរីករាយ ព្រមទាំង ការជូនពរគ្នាទៅវិញ ទៅមក ដោយពួកគេយល់ថា ថ្ងៃទី១១ ខែ១២ ឆ្នាំ២០១៣នេះ ជាថ្ងៃខែដ៏ល្អ និងកម្រនឹងមានខ្លាំង ណាស់ ដោយ ១០០ឆ្នាំមានតែម្តងគត់។
ទោះបីជាមតិពួកគេគិតថា ថ្ងៃទី១១ ខែ១២ ឆ្នាំ២០១៣នេះ ជាថ្ងៃល្អ និងពិសេស យ៉ាងណាក៏ដោយ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ ជាផ្លូវការណាមួយថា ថ្ងៃនេះជាថ្ងៃល្អ ឬមិនល្អនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល