CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ ឆាបឆេះផ្ទះ​ ប្រជាពលរដ្ឋ នៅខាងជើងវត្តស្វាយពពែ

ភ្នំពេញ៖ នៅវេលាម៉ោង ៧៖០៥នាទី យប់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៣ អគ្គិភ័យឆាបឆេះ ផ្ទះ
ប្រជាពលរដ្ឋ នៅខាងជើង វត្តស្វាយពពែប្រមាណ១០០ ម៉ែត្រ ស្ថិតក្នុងខណ្ឌចំការមន រាជធានី
ភ្នំពេញ បណ្តាលអោយ ផ្ទះខូចខាតប្រមាណជាង ៧០ភាគរយ ។

លោក ជរ គឹមសូ អភិបាលរងខណ្ឌចំការមន បាននិយាយប្រាប់នៅវេលាម៉ោង ៧៖៤៥នាទីថា
មានអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋ នៅជើងវត្តស្វាយពពែ កាលពីម៉ោង ៧៖០៥នាទី ហើយ
ឥឡូវបានកម្លាំងសមត្ថកិច្ចជួយពន្លត់បាននៅម៉ោងប្រហែល៨ និង៣០ នាទី ។

ចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ឋ ក៏បានឲ្យដឹងដែរថា តាមការសន្និដ្ឋានជំហានដំបូង អគ្គិភ័យនេះកើតឡើងដោយសារទុសេខ្សែភ្លើង។ លោក ខាត់ ណារិទ្ឋបានបន្តទៀតថា អគ្គិភ័យបាន
ឆាបឆេះនៅផ្ទះលេខ៣២២ ផ្លូវ២១ ក្នុងក្រុម៣៥ ភូមិ៧ នៃសង្កាត់ទន្លេបាសាក់នៅខាងជើងវត្តស្វាយ
ពពែប្រហែលជាង១០០ម៉ែត្រ ហើយបានបំផ្លាញផ្ទះស្ទើតែទាំងស្រុង។

តាមព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា រថយន្តពន្លត់អគ្គិភ័យបានបញ្ជូន ទៅជួយអន្តរាគមន៌ បាន
បាញ់ទឹកពន្លត់ ហើយបានរលត់អស់ហើយ ដោយផ្ទះខូចខាតប្រមាណជាង ៦០ ទៅ ៧០ភាគរយ ប៉ុន្តែ
ចំនួនទំហំនៃការខូតខាតពិតប្រាកដនៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ