ភ្នំពេញ ៖ តាមការបញ្ជាក់នៃការបក ស្រាយសាលដីកា របស់តុលាការអន្ដរជាតិ ទីក្រុងឡាអេ
បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជានៅតែជាម្ចាស់កម្មសិទ្ធិនៃប្រាសាទ ព្រះវិហារ និងតំបន់ជុំវិញ។
យោងតាមខ្លឹមសារ ដែលត្រូវបាន ប្រកាសដោយចៅក្រម តុលាការយុត្ដិធម៌ទី ក្រុងឡាអេ នា
រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះបានបញ្ជាក់ថា “ដោយយោង លើអ្វីដែលបានចែងតុលា
ការ ធ្វើការសរុប ថា នៅចំណុចទី១នៃវិធានដែលបានចែងក្នុង សាលក្រមឆ្នាំ ១៩៦២ សម្រេចថា
ប្រទេស កម្ពុជាមានសិទ្ធិទាំងស្រុងលើអធិបតេយ្យ ភាព នៃតំបន់ក្រចកសេះនៅប្រាសាទព្រះ វិហារ
ដូចដែលបានចែងក្នុងកថាខ័ណ្ឌទី៩៨ នៃសាលដីកានេះ ។
ហើយក្នុងចំណុចទី២នៃ វិធានសាលក្រមឆ្នាំ ១៩៦២ ដែលថា ប្រទេសថៃ មានកាតព្វកិច្ចដកចេញ
ឱ្យអស់ នូវកងកម្លាំងប្រដាប់អាវុធ ឬនគរបាល ឬក៏ ឆ្មាំជនជាតិថៃ ដែលបានដាក់នៅទីនោះ។ កថា
ខ័ណ្ឌទី៩៨ តុលាការគិតថា ភ្នំទ្រព្យមិន ស្ថិតនៅក្នុងតំបន់ជម្លោះនោះទេ ( មើល កថាខ័ណ្ឌទី៩២-
៩៧) ហើយបញ្ហាដែលថា តំបន់ភ្នំទ្រព្យជារបស់ថៃ ឬកម្ពុជានោះក៏ មិនបានចែងនៅក្នុងសាលក្រម
ឆ្នាំ១៩៦២ ដែរ ។ ក្នុងហេតុផលនេះ តុលាការចាត់ទុក ថា តំបន់ក្រចេកសេះរបស់ប្រាសាទព្រះ
វិហារ គឺទៅរហូតដល់ជើងភ្នំទ្រព្យ មាន ន័យថា កន្លែងដែលចាប់ផ្ដើមឡើងទៅលើ ដោយរាប់ចាប់ពី
ជ្រលងឡើងទៅ”។
យោងតាមការប្រកាស នៅចំណុច សំខាន់នៅក្នុងសាលដីការបស់តុលាការយុត្ដិ ធម៌អន្ដរជាតិខាង
លើនេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាគឺជាម្ចាស់ពិតប្រាកដ នៃប្រាសាទព្រះវិហារ និង
តំបន់ជុំ វិញ ។
ខាងក្រោមនេះ គឺជាសេចក្តីសម្រេច របស់តុលាការ ICJ លើសំណុំរឿង ប្រាសាទព្រះវិហារ ៖
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល




