ការផ្ដល់សេចក្ដីទុកចិត្ដដល់គ្នា ការផ្ដល់តម្លៃឱ្យគ្នា ការយកចិត្ដទុកដាក់នឹងគ្នា ការរួមសុខនិងទុក្ខនឹងគ្នា ពិតជាបច្ច័យដ៏សំខាន់ នៅក្នុងទំនាក់ទំនងស្នេហា និងរក្សាឱ្យចំណងនេះ ស្ថិតនៅយូរអង្វែង ។ ជាក់ស្ដែង តារាថៃទាំង ៥ គូនេះ ពិតជាគំរូដ៏ល្អសម្រាប់គូស្នេហ៍ដទៃទៀត ឱ្យយកតម្រាប់តាម ព្រោះអីពួកគេ បានប្រើបច្ច័យ ដែលអាចរក្សាចំណងស្នេហាបានយូរ ដូចបានរៀបរាប់ខាងលើ ។
លោក A Tinnabhan និង កញ្ញា Anne Thongprasom
លោក Tinnabhan និង កញ្ញា Anne Thongprasom បានស្រលាញ់គ្នារយៈពេល ១៧ ឆ្នាំមកហើយ ប៉ុន្ដែចំណងស្នេហ៍របស់អ្នកទាំងពីរ នៅតែរក្សាបាននូវភាពផ្អែមល្អែម។
លោក Dan Worrawech និងកញ្ញា Pattie Ungsumalynn
លោក Dan Worrawech និងកញ្ញា Pattie Ungsumalynn បានជួបគ្នាដំបូង នៅក្នុងការថតរឿង “Spy: The Series” ។ អ្នកទាំងពីរបានស្រលាញ់គ្នារយៈពេល ១០ ឆ្នាំមកហើយ។
លោក Pupaa Taechanarong និងកញ្ញា Mint Chalida
លោក Mint Chalida និងកញ្ញា Pupaa Taechanarong បានប្រារព្ធខួបទី ៨ ឆ្នាំ រួមគ្នា នៅកន្លែងដ៏សែនរ៉ូមែនទីកមួយ កាលពីដើមឆ្នាំ ២០២០។ អ្នកទាំងពីរ ពិតជា គូស្នេហ៍ដ៏សក្ដិសមគ្នាបំផុត។
លោក Weir Sukollawat និងកញ្ញា Bella Ranee
លោក Weir Sukollawat បានជួបកញ្ញា Bella Ranee ដំបូង នៅក្នុងការថតខ្សែភាពរឿង “Fatherland” ។ គូស្នេហ៍មួយគូនេះ បានស្រលាញ់គ្នារយៈពេល ៨ ឆ្នាំមកហើយ ។
លោក Mark Prin និងកញ្ញា Kimmy Kimberley Anne Woltemas
លោក Mark Prin និងកញ្ញា Kimmy Kimberley បានស្រលាញ់គ្នារយៈពេល ៧ ឆ្នាំមកហើយ ។ អ្នកគាំទ្រជាច្រើន ចង់ឱ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងមង្គលឆាប់ៗ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate