Amsterdam គឺជារដ្ឋធានីនៃប្រទេស ហូឡង់ ជាទីក្រុងរ៉ូមែនទិកមួយដែលមានអ្នកចូលមកទស្សនា
ប្រមាណជាង ៤ លាននាក់ជារៀងរាល់ឆ្នាំ ទីនេះគឺជាទីក្រុងចាស់មួយដែលមានអ្វីៗចាស់ៗ បន្សល់
មកជាច្រើនរាប់សិបឆ្នាំ ជាពិសេសគឺហាងកាហ្វេ នៅមានទីកន្លែងដទៃទៀតដែលត្រូវទៅទស្សនា
មិនថាសារមន្ទីរមិនថាទីកន្លែងដែលជាបេតិកភណ្ឌទេ។ មិនត្រឹមតែប៉ុណ្ណោះទីក្រុងនេះទទួលយក
ក្រដាស់ប្រាក់គ្រប់ប្រភេទផង។