ព័ត៌មានអន្តរជាតិ ៖ បុរសជាខ្មាន់កាំភ្លើង ដៃប្រដាប់ដោយកាំភ្លើងនោះ បានសម្រុកចូលទៅក្នុងសំណង់អាគារទូរទស្សន៍ជាតិ ប្រទេស ហូឡង់ NOS រួចលុកលុយចូលក្នុងបន្ទប់ផ្សាយ ព័ត៌មាន ដោយមានការ តម្រូវ និងទាមទារ ចេញមុខដោយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ (Live) យ៉ាងណាមិញ ភ្លាមៗ ក្រុមមន្រ្តីប៉ូ លីសចេញបទអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យ ខណៈចេតនារបស់ជនសង្ស័យ ធ្វើ យ៉ាងដូច្នេះ ពុំ ទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ។
ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ ខ្មាន់កាំភ្លើងរូបសង្ហា ស្ថិតក្នុងឈុតសម្លៀកបំពាក់ អាវធំលើកនេះ ចង់និយាយអ្វីអោយពិតប្រាកដ នៅលើ កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់នោះទេ ក៏ប៉ុន្តែ ឃ្លីបវីដេអូ ដែល មានការចេញផ្សាយអោយទូរទស្សន៍ ប្រទេសហូឡង់នោះ បានបង្ហាញអោយឃើញជាក់ស្តែង បុរសជា ខ្មាន់កាំភ្លើងវ័យក្មេង ដើរទៅមក ពេញបន្ទប់ស្ទូឌីយ៉ោ និង ព្រលយសារព្រមានអោយដឹងថា៖រឿងហេតុ នឹងដំណើរទៅតាមការលើកឡើង (សម្លេងត្រូវបានគេផ្អាក ឬបិទ (pause) ) ទាំងនោះ គឺជាកិច្ចការខិត ខំប្រឹងប្រែងខ្លាំងបំផុត របស់ពិភពលោក ។
ពួកយើងត្រូវបានជួយដោយភ្នាក់ងារសន្តិសុខ “We were hired by the security service," នេះជាសម្តី ខ្មាន់កាំភ្លើងវ័យក្មេង ដៃប្រដាប់ដោយកាំភ្លើងដៃ តកាណុង ។ វា ពិតជាមាន រយៈពេលយូរណាស់ទៅ ហើយ "This is taking too long," ឃ្លាបន្ទាប់ដែលគាត់បានលើក ឡើង នា វិ នាទី ប៉ូលីសឆ្មក់ចូលក្នុង បន្ទប់ផ្សាយ និងចាប់ឃាត់ខ្លួនជនសង្ស័យ ។ ពុំមានសេចក្តីរាយការណ៍ ថានរណាម្នាក់ ទទួលរងរបួស ធ្ងន់ និងស្រាលនោះទេ ស្របពេលដែលបុគ្គលិក ស្ថានីយ៍ទូរទស្សន៍ ត្រូវ បាន ជម្លៀសចេញ ពីសំណង់ អាគារ អំឡុងពេលដែលមាន ប៉ូលីស ហ៊ុមព័ន្ធ ស្ថានីយ័ទូរទស្សន៍ ។
ភ្លាមៗ ខណៈកើតមានឡើងនូវរឿងហេតុ មិនទាន់ជាក់ច្បាស់ចេតនា ជនសង្ស័យ លើក នេះ ទូរទស្សន៍ បានបញ្ជាក់អោយដឹងថា អំឡុងពេលនេះទូរទស្សន៍យើងខ្ញុំ ពុំមានការចាក់ផ្សាយ នោះទេ ។
គួររំឮកថា ស្ថានីយ៍ទូរទស្សន៍ NOS មានទីតាំងស្ថិតនៅភាគកណ្តាលប្រទេស ហូឡង់ ពោលមានទីតាំង ស្ថិតនៅក្នុងទីក្រុង Hilversum ចម្ងាយប្រមាណ ២០ គ.មភាគខាងកើត ទីក្រុង Amsterdam ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ រុស្ស៊ីញ៉ូវ