ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍មិត្ដភាពរវាងជម្រើសជាតិ អល្លឺម៉ង ប៉ះជាមួយនឹង ហូឡង់ កាលពីយប់មិញត្រូវបានផ្អាកការប្រកួត ទាំងឆោឡោក្រោយពីមានដំណឹងលេចឮថានឹងមានការបំផ្ទុះគ្រាប់កើតឡើង ។
ជំនួបគូរប្រកួតមិត្ដភាពរវាងក្រុមទាំងពីរត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន Hannover ប្រទេសអាល្លឺម៉ង់ ប៉ុន្ដែត្រូវបានធ្វើការរំសាយចោលវិញទាំងចលាចល នៅប្រមាណជា ២ម៉ោង មុនការប្រកួតបានចាប់ផ្ដើម ខណៈដែល អ្នកទស្សនាជាច្រើន កំពុងតែអង្គុយទន្ទឹងរង់ចាំទស្សនាដោយតក់ក្រហល់ ប៉ុន្ដែគួរឲ្យស្ដាយ ត្រូវប៉ូលីសធ្វើការជម្លៀសចេញជាបន្ទាន់ ព្រោះគិតដល់សុវត្ថិភាព។ នោះបើយោងតាមមន្ដ្រីប៉ូលីលនៅកន្លែងហេតុការណ៍។
ក្រុមកីឡាករជម្រើសជាតិ អាល្លឺម៉ង់បានស្ថិតក្រោមការការពារយ៉ាងតឹងរឹងពីក្រុមប៉ុលីស ស្របពេលដែលមានការគម្រាមបំផ្ទុះគ្រាប់បែក ហើយអ្នកគាំទ្រទាំងអស់ក៏បានប្រកាសឲ្យវិលត្រលប់ទៅកាន់ផ្ទះរៀងៗខ្លួន ទាំងប្រញាប់ប្រញាល មុនពេលហេតុការណ៍នេះ អាចនឹងកើតមានឡើង ។
មន្ដ្រីក្រសូងមហាផ្ទៃប្រទេសអាល្លឺម៉ង់លោក Thomas de Maiziere បានមានប្រសាសន៍ថា ការប្រកួត មិត្ដភាពរវាងក្រុមទាំងពីរត្រូវបានឲ្យផ្អាក ក្រោយពីមានការផ្ដល់អនុសាសន៍ពីគាត់ ។ មានកំរិតនៃការគម្រាមកំហែង កើតឡើងយ៉ាងខ្ពស់បំផុត សម្រាប់ប្រទេសអាល្លឺម៉ង់ នឹងក្នុងអឺរ៉ុប ។
គូបញ្ជាក់ផងដែរថា មិត្ដភាពរវាងជម្រើសជាតិ Belgium នឹង Spain ក៏ត្រូវផ្អាកផងដែរ ប៉ុន្ដែសម្រាប់ អង់គ្លេសនឹងបារាំងគឺ ប្រព្រឹត្ដិទៅយ៉ាងរលូត រហូតបង្ហាញលទ្ធផល អង់គ្លេសយកឈ្នះ បារាំង ២-០ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី