CamNews

ភាពយន្ត 

កម្លោះសង្ហា Dylan O'Brien លេចមុខក្នុងរឿងថ្មី “American Assassin” ចាក់បញ្ចាំងគ្រប់រោងភាពយន្ត 2D & 4Dx

កំសាន្ត ៖ បន្ទាប់ពី “Maze Runner” ឥឡូវ ហ្វេនអាចឃើញតារាសម្តែងហូលីវូដដ៏សង្ហា Dylan O’Brien ក្នុងរឿងថ្មីហើយ!

“American Assassin” និយាយពីតួអង្គឈ្មោះ Mitch Rapp (សម្តែងដោយ Dylan O`Brien) ដែលជាសមាជិកថ្មីនៃក្រុមប្រតិបត្តិការងងឹតភ្នាក់ងារ CIA ហើយត្រូវធ្វើការក្រោមបញ្ជាទាហានជើងចាស់ម្នាក់ (សម្តែងដោយ Michael Keaton ក្នុងរឿង “Spider-Man: Home Coming) ។ ក្រោយមក អ្នកទាំងពីរត្រូវបានប្រធានរង CIA ជ្រើសរើសឱ្យទៅស៊ើបអង្កេតលើករណីវាយប្រហារបន្តបន្ទាប់ ទាំងគោលដៅផ្នែកយោធា និងជនស៊ីវិល ហើយត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន។

ហ្វេននឹងបានទស្សនាឈុតឆាកប្រយុទ្ធ បាញ់បោះ វាយតប់គ្នាយ៉ាងសាហាវ រួមជាមួយនឹងទិដ្ឋភាពកន្លែងថត ពីប្រទេសអ៊ីរ៉ុប និងប្រទេសជាច្រើនទៀត។

រឿង “​ចារកម្មអាមេរិក” ឬ “American Assassin” ដែលដឹកនាំដោយផលិតករភាពយន្តលោក Michael Cuesta  នេះកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ2D & 4Dx។

ទស្សនា Trailer នៅទីនេះ

 






ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕