រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាកំប្លែងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាព កញ្ញា នីឡា និងគូស្នេហ៍ បានសាងក្តីស្រលាញ់រវាងគ្នា យល់ចិត្តគ្នារួចមក និងបានជួបជុំគ្រួសារទាំងសងខាងគិតគូពេលវេលាសម្រាប់កូនប្រុសស្រី ស្របពេលដែលនាងបានបញ្ចេញថតរូប Pre Wedding យ៉ាងស្អាតស័ក្តិសមនឹងគ្នាតែម្តង។
ជាក់ស្តែងថ្មីៗនេះ តារាវ័យក្មេងរូបនេះ ក៏បានធ្វើការបង្ហើបនូវថ្ងៃជ័យវេលាល្អរបស់ខ្លួន ដែលធ្វើឡើងនៅឆ្នាំក្រោយ ២០២០ ខែឧសភា ខាងមុខនេះ ខណៈពេលដែលត្រៀមខ្លួនជាស្រេចក្លាយជាកូនកំលោះកូនក្រមុំផងនៅថ្ងៃខាងមុខផងដែរ។
អ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង និងចូលរួមអបអរដល់អ្នកទាំង២ ទោះបីជាមួយគូនេះមិនទាន់បានបង្ហើបពីថ្ងៃពិតប្រាកដនោះឡើយ ស្របពេលដែលខែ និងឆ្នាំត្រូវបានបង្ហាញជាសាធារណៈ៕