CamNews

កំសាន្ត 

លោក James Jirayu សម្ដែងជាតួឯកជាមួយនឹងកញ្ញា Gina Yeena ជាលើកដំបូង ក្នុងខ្សែភាពយន្ដភាគ

កាលពីថ្ងៃទី ២៨ កន្លងទៅនេះ លោក James Jirayu និងកញ្ញា Gina Yeena បានគ្រងសម្លៀកបំពាក់បែបប្រពៃណី នៅក្នុងតួអង្គសម្ដែងរបស់ពួកគេ ក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Pitsawart Kartagame” ។



លោក James Jirayu និងកញ្ញា Gina Yeena សម្ដែងជាគូស្នេហ៍នឹងគ្នា ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ ។​ លើសពីនេះ វាក៏ជាលើកទី១ ផងដែរ សម្រាប់លោក James Jirayu ក្នុងការធ្វើការរួម ជាមួយនឹងតារាស្រីសិស្សប្អូន ចាប់តាំងពីអាជីពសម្ដែងដំបូងមក ។



នៅក្នុងរូបថត លោក James Jirayu មើលទៅពិតជាសង្ហាណាស់ ។ តារាកំពុងរះ កញ្ញា Gina Yeena ក៏មានរូបឆោមស្រស់ស្អាត មិនចាញ់តារាប្រុសរូបនេះផងដែរ ។

អ្នកគាំទ្រជាច្រើន បាននិយាយថា ពួកគេកំពុងរង់ចាំទស្សនាខ្សែភាពយន្ដភាគថ្មីនេះ ក្រោយពីបានឃើញរូបថតរបស់តារាទាំងពីរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate