ប្រិយមិត្តបានជ្រាបហើយ តារាកំប្លែងដ៏ល្បីឈ្មោះគឺលោក សាន ម៉ៅ បានឈឺអស់រយៈពេលច្រើនខែមកហើយ ជាមួយនឹងជំងឺច្រើនមុខ ដោយមួយរយៈចុងក្រោយនេះ ក្រុមគ្រួសារក៏បាននាំលោក ទៅព្យាបាលនៅឯប្រទេសថៃ តែជាអកុសល លោកបានទទួលមរណៈភាពនៅម៉ោង៦ ល្ងាចម្សិលម៉ិញនេះ នៅឯមន្ទីពេទ្យប្រទេសថៃ។
តាមរយៈទំព័រហ្វេសបុកលោក ហេងឡុង បានបង្ហោះនិយាយយ៉ាងដូច្នេះថា៖ “ព័ត៌មានមរណៈភាព ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យប្រទេសថៃ។ ព័ត៌មានបន្ថែមខ្ញុំបាននឹងជូនដំណឹងនាពេលក្រោយ”។
ក្រោយពីទទួលបានដំណឹងដ៏សោកសៅនេះហើយ មានប្រិយមិត្ត និងសិល្បករ សិល្បការីជាច្រើន បានចូលរួមរំលែកទុក្ខ ថែមទាំងមានការតក់ស្លុតយ៉ាងខ្លាំង សោកស្តាយ ដែលនឹងលែងបានឃើញវត្តមានរបស់លោក នៅលើកញ្ចក់ទូរទស្សន៍តទៅទៀត៕
អត្ថបទ៖ ចំរើន